ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង៥ និង៣០នាទីល្ងាច កម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលចែកចាយនូវសារធាតុញៀន ស្ថិតនៅ ក្រុមទី៥១ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ង្វៀង យាំងភី ហៅអាយួន ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់ និងទី២ឈ្មោះ ឈិន ណាវី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ម៉ាស្សាតាមមាត់សមុទ្រ។វត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនចំនួន១០កញ្ចប់,ទូរសព្ទ២គ្រឿង៕

មតិយោបល់