Apple នឹង​បដិសេធ​ក្នុង​ការ​ជួសជុល​ទូរសព្ទ iPhone ដែល​ត្រូវបាន​រាយការណ៍​ថា​បាត់

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានធ្វើការណែនាំបុគ្គលិករបស់ពួកគេ ព្រមទាំងអ្នកផ្តល់សេវាជួសជុលទូរសព្ទដែលមានការអនុញ្ញាតពី Apple ថាពួកគេនឹងទទួលបានសារពីក្រុមហ៊ុន ប្រសិនបើទូរសព្ទនោះត្រូវបានរាយការណ៍ថាបាត់នៅក្នុងបញ្ជីឧបករណ៍ GSMA នៅពេលដែលអតិថិជនយកទូរសព្ទមកជួសជុល។ ដើម្បីជួយកាត់បន្ថយចំនួនទូរសព្ទដែលត្រូវបានលួចហើយយកទៅធ្វើការជួសជុលនោះ បុគ្គលិកនឹងឃើញសារនៅក្នុងប្រព័ន្ធ MobileGenius ឬ GSX ខាងក្នុងរបស់ពួកគេដែលបង្ហាញថា ឧបករណ៍នេះត្រូវបានរាយការណ៍ថាបាត់ ហើយពួកគេត្រូវបដិសេធការជួសជុលទូរសព្ទនោះ។ GSMA Device Registry…

សូមមានការប្រុងប្រយ័ត្នជាមួយសារ ឬអុីមែលដែលទាមទារឱ្យផ្ដល់លេខសម្ងាត់

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីអនឡាញ អ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលណាមួយដែលទាមទារឱ្យផ្ដល់លេខសម្ងាត់។ ជាទូទៅលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។ ម្យ៉ាងវិញទៀតលោកអ្នកគួរតែបើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនីពីការជ្រៀតចូលពីជនខិលខូចមានដូចជាការជ្រៀតចូលតាមរយៈ phishing ជាដើម។ ជាឧទាហរណ៍ កាលពីឆ្នាំកន្លងទៅមានបុរសម្នាក់នៅក្រុង Los Angeles រដ្ឋ California បានលួចចូលទៅក្នុងគណនី iCloud…

Microsoft OneDrive អាចដំណើរការបានដោយផ្ទាល់ជាមួយនឹងកុំព្យូទ័រ Macs ដែលប្រើ Apple Silicon

ក្រុមហ៊ុន Microsoft បានចាប់ផ្តើមធ្វើការកែសម្រួលកម្មវិធី OneDrive របស់ខ្លួនសម្រាប់កុំព្យូទ័រ M1 Mac តាំងពីខែមិថុនា ឆ្នាំ២០២១ ហើយរំពឹងថានឹងអាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនោះ ប៉ុន្តែកម្មវិធីនេះមិនត្រូវបានដាក់ឱ្យប្រើប្រាស់ដូចការរំពឹងទុកនោះទេ។ ទើបតែថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន Microsoft បានប្រកាសថាឥឡូវនេះកម្មវិធី OneDrive អាចដំណើរការបានដោយផ្ទាល់ជាមួយនឹងកុំព្យូទ័រ Macs ដែលប្រើ Apple…

កម្មវិធី Microsoft Edge អាចក្លាយជាកម្មវិធីដ៏ពេញនិយមទី២ សម្រាប់ចូលប្រើគេហទំព័រតាមរយៈកុំព្យូទ័រ

បើយោងទៅតាមទិន្នន័យរបស់គេហទំព័រ StatCounter ដែលជាគេហទំព័រសម្រាប់តាមដានការប្រើប្រាស់កម្មវិធីបានបង្ហាញឱ្យឃើញថា ប្រជាប្រិយភាពរបស់កម្មវិធី Microsoft Edge កំពុងតែមានការកើនឡើងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលអាចឱ្យកម្មវិធីនេះក្លាយជាកម្មវិធីដ៏ពេញនិយមទី២ នៅក្នុងពិភពលោកបន្ទាប់ពីកម្មវិធី Google Chrome។ បច្ចុប្បន្នកម្មវិធី Microsoft Edge ត្រូវបានប្រើប្រាស់ចំនួនប្រមាណ ៩,៥៤% ទូទាំងពិភពលោក ដែលស្ទើរតែស្មើនឹងកម្មវិធី Safari ដែលមានចំនួនប្រមាណ…

Google គ្រោងនឹងប្រើបច្ចេកវិទ្យា Privacy Sandbox ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសពីគម្រោងនាំយកបច្ចេកវិទ្យា Privacy Sandbox បញ្ចូលទៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Android ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ពីការទាញយកដ៏ច្រើនលើសលប់ ដើម្បីប្រើសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬសម្រាប់តាមដានទីតាំង។ មុខងារនេះគឺវាស្រដៀងគ្នាទៅនឹងមុខងារ App Tracking Transparency (ATT) ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS…

ការវាយលុកតាមរយៈការផ្ញើសារ SMS កំពុងតែមានការកើនឡើងនៅក្នុងតំបន់អឺរ៉ុប

បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែមានការមមាញឹក ធ្វើការវាយប្រហារទៅលើប្រព័ន្ធទូរសព្ទរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុបជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង តាមរយៈសារ SMS ដែលមានបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគ Roaming Mantis។ នៅក្នុងការវាយប្រហារនេះ ក្រុមជនខិលខូចបានផ្ញើសារក្លែងក្លាយទាក់ទងទៅនឹងការផ្ញើអីវ៉ាន់ ហើយលួចបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគដែលអាចចូលទៅក្នុងទូរសព្ទ ដើម្បីលួចយកព័ត៌មានសម្រាប់ចូលទៅក្នុងគណនីធនាគារ។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រដែលមានមេរោគដែលអាចឱ្យពួកគេលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន Apple។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ…

Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី iOS 15.3 និង macOS 12.2 ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពទាក់ទងទៅនឹងកម្មវិធី Safari

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាមានដូចជា iPhone និង MacBook ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីកាលពីព្រឹកមិញនេះដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាព ដែលអាចធ្វើឱ្យទិន្នន័យទាក់ទងនឹងការប្រើប្រាស់កម្មវិធី Safari ដែលជាកម្មវិធីសម្រាប់ចូលទៅមើលគេហទំព័របែកធ្លាយ។ ភាពចន្លោះប្រហោងនេះអាចឱ្យជនខិលខូចធ្វើការវាយប្រហារដើម្បីលួចទាញយកប្រវត្តិរបស់កម្មវិធី Safari ដែលលោកអ្នកប្រើដើម្បីរុករកព័ត៌មាននៅក្នុងគេហទំព័រ។ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏អាចទាញយកព័ត៌មានមួយចំនួនទៀតពីគណនី Google បានទៀតផង។ គួរបញ្ជាក់ផងដែរថា ភាពចន្លោះប្រហោងនេះត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញ និងផ្សព្វផ្សាយកាលពីពាក់កណ្ដាលខែមករាកន្លងទៅនេះ។ ខណៈពេលដែលភាពចន្លោះប្រហោងនេះមិនត្រូវបានប្រើក្នុងការវាយប្រហារជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយក្ដី…

ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដ៏សំខាន់មួយ

កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 15.2.1 ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដែលអាចធ្វើឱ្យទូរសព្ទ iPhone ឈប់ដំណើរការ។ យោងតាមឯកសារផ្នែកសុវត្ថិភាពដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ជាមួយនឹងភាពចន្លោះប្រហោងនេះ ជនខិលខូចអាចបង្កើតឈ្មោះសម្រាប់ប្រើជាមួយកម្មវិធី HomeKit ដែលមានប្រវែងវែង ដែលធ្វើឱ្យកម្មវិធីបន្តដំណើរការរហូតដល់ទូរសព្ទឈប់ដំណើរការទាំងស្រុង។ ការធ្វើបច្ចុប្បន្នភាពនេះបន្ទាប់ពីអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានធ្វើការផ្សព្វផ្សាយជាសាធារណៈទាក់ទងទៅនឹងភាពចន្លោះប្រហោងកាលពីដើមខែមករា ដោយសារតែក្រុមហ៊ុន Apple មិនបានធ្វើការកែសម្រួលបញ្ហា ទោះជាគាត់បានធ្វើការជូនដំណឹងទៅឱ្យក្រុមហ៊ុនតាំងពីខែសីហា…

​Apple ដាក់ឱ្យប្រើប្រាស់កម្មវិធី ‘Tracker Detect’ សម្រាប់អ្នកប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android

ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី ‘Tracker Detect’ នៅក្នុង Google Play Store ដើម្បីការពារអ្នកប្រើប្រាស់ដែលមានទូរសព្ទប្រភេទ Android ពីការតាមដានដោយឧបករណ៍ AirTags។ កម្មវិធីនេះនឹងធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់ប្រសិនបើវារកឃើញ AirTags ណាដែលមិននៅជិតទូរសព្ទដែលបានភ្ជាប់។ ជាងនេះទៅទៀតអ្នកប្រើប្រាស់ក៏អាចស្កេនដើម្បីស្វែងរក AirTag ដែលនៅក្បែរ ប្រសិនបើពួកគេគិតថា…

Apple នឹងបង្ហាញអ្នកប្រើប្រាស់អំពីផ្នែក (គ្រឿង) មួយចំនួនរបស់ទូរសព្ទ iPhone ដែលបានផ្លាស់ប្ដូរ

នៅពេលដែលក្រុមហ៊ុន Apple ដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 15.2 លោកអ្នកនឹងអាចពិនិត្យមើលផ្នែក (គ្រឿង) មួយចំនួនរបស់ទូរសព្ទប្រសិនបើផ្នែកនោះត្រូវបានផ្លាស់ប្ដូរ ហើយក្នុងករណីដែលមានការផ្លាស់ប្ដូរ វាក៏នឹងបង្ហាញថាតើគ្រឿងនោះគឺជាគ្រឿងដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រុមហ៊ុន។ ប្រសិនបើវាបង្ហាញពាក្យ “unknown part” នេះមានន័យថា វាជាគ្រឿងក្រៅផ្លូវការ (unofficial) ឬអាចជាគ្រឿងចាស់ដែលបានប្រើរួចមកហើយ។ ប្រសិនបើលោកអ្នកប្រើទូរសព្ទ iPhone 11…