(ឡុងដ៍)៖ អគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំចក្រភពអង់គ្លេស លោក Vadym Prystaiko បាននិយាយថាប្រទេសរបស់លោកអាចនឹងបោះបង់ចោល ការស្នើសុំចូលជាសមាជិកអង្គការ NATO ដើម្បីបញ្ចៀសសង្រ្គាមជាមួយរុស្ស៊ី។
លោក Vadym Prystaiko ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន BBC និងចាត់ទុកថាវាការធ្វើសម្បទានមួយ ដ៏ធំទៅដល់រុស្ស៊ីដែលកំពុងប្រមូលផ្ដុំកងទ័ពនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ លោក Prystaiko បន្ថែមថាអ៊ុយក្រែនចង់មានភាពបត់បែនពាក់ព័ន្ធ នឹងគោលបំណងរបស់ខ្លួនក្នុងការចូលរួមជាសមាជិកអង្គការ NATO។
ការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិក NATO គឺជាបន្ទាត់ក្រហមមួយរបស់លោក ពូទីន ដែលបានព្រមានថាការបញ្ចូលអ៊ុយក្រែនទៅក្នុងបក្ស សម្ព័ន្ធយោធាមួយនេះគឺជាសកម្មភាពបង្កសង្រ្គាមជាមួយរុស្ស៊ី៕
ប្រភព៖ Reuters
មតិយោបល់