រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល

សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ដូសជំរុញ ឬ ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ…

តើអ្នកដឹងទេ ហេតុអ្វីនៅតាមបណ្តាយផ្លូវចេញពីរាជធានីភ្នំពេញទៅខេត្ត តម្រូវឱ្យមានបង្គោលគីឡូម៉ែត្រ?

បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ៖ បង្គោលសញ្ញានេះ ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីចំងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។ រង្វង់លេខ1៖ លេខ 17 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 17 ឬបានចម្ងាយប្រវែង 17 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើម ឬចំណុចបំបែកនៃផ្លូវ។ រង្វង់លេខ2៖ មេបុណ្យ…

​​​ក្រុមប្រឆាំង​តវ៉ា​ដ៏សំខាន់​​មួយនៅទី​ក្រុង​ហុងកុង​ប្រកាស​ថា ​ នឹង​រំសាយខ្លួន

អង្គការ​ប្រឆាំង​តវ៉ា​ដ៏សំខាន់​បំផុត​មួយដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុងទី​ក្រុង​ហុងកុងបាន​ប្រកាស​ថា ​ ខ្លួន​នឹង​បិទអង្គការ​ជា​បន្ទាន់។​ អង្គការ​រណសិរ្ស​សិទ្ធិ​មនុស្ស​ជន​ស៊ីវិល​ ឬ ​CHRF​ ធ្លាប់​បានទទួល​ខុស​ត្រូវ​រៀប​ចំ​បាតុកម្មតាម​ដង​ផ្លូវ​ក្នុងប្រវត្តិ​សាស្ត្រ​របស់​ទីក្រុង​ហុងកុង​ ជា​ពិសេសក្នុង​អំឡុងការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាលហុងកុង​ក្នុង​ឆ្នាំ​២០១៩។​ ​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ដាក់​ឲ្យ​ប្រើច្បាប់​សន្តិសុខ​ជាតិ​នៅ​ក្រុង​ហុងកុង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​ទៅ​មក ​ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​នូវ​ពាក្យ​ស្នើ​សុំ​របស់​អង្គការ​នេះ​ ក្នុង​ការ​រៀប​ចំការ​ជួប​ជុំ​គ្នា​ ដោយយកការ​រាតត្បាត​វីរុស​កូរ៉ូណា​ជា​ហេតុផល។​ ​ ដំណឹង​ចរចាម​អារ៉ាមដែល​ថា អង្គការនេះនឹង​រំលាយ​ខ្លួន​នោះ​ត្រូវ​បាន​ចុះ​ផ្សាយតាម​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើនថ្ងៃ​មក​ហើយ​ ​ប៉ុន្តែ​ទើបតែ​មាន​ការ​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ។ ​សារ​បង្ហោះនៅ​លើទំព័រ​ហ្វេសប៊ុក​របស់អង្គការ​នេះ​បានលើក​ឡើង​ថា​ ​សមាជិក​របស់ក្រុម​នេះរង​ការ​គាប​សង្កត់​…

ក្រសួងសុខាភិបាល យកខេត្តចំនួន ១៥ កំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

ក្រសួងសុខាភិបាល យកខេត្តចំនួន ១៥ កំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។   ក្រសួងសុខាភិបាល សូមជម្រាបជួនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា ភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប…

លោក មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) នឹងដាក់ពាក្យ​សុំ​​ចុះចេញ​ពីតំណែង​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​

ដំណឹង​ដែលថា លោក មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) នឹងសុំ​ឈប់​ពីតំណែង​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ គឺ​ទម្លាយ​ឲ្យ​ដឹង​ពីមាត់​របស់សមាជិក​រដ្ឋាភិបាល និងជា​រដ្ឋមន្ត្រីទទួល​បន្ទុក​បេសកម្មពិសេស Mohamad Redzuan Yusof ហើយ​ព័ត៌មាន​នេះ ត្រូវផ្តល់​ដំណឹង​​ជម្រាប​ជូន​សមាជិក​សភាដែល​​ជាប់ឆ្នោត​ នៅក្នុង​បក្ស​របស់លោក រួច​ហើយ។​ ប្រភព​ពីរដ្ឋមន្ត្រី​ដដែល បាន​ឲ្យដឹងថា នាយករដ្ឋមន្ត្រីបាន​ព្យាយាម​ទាក់ទាញចិត្ត​និងពន្យល់​អ្នក​តំណាងរាស្ត្រ ពីបក្ស​ផ្សេងៗ​ដែរ​…

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ​បានធ្វើដំណើរចាកចេញ​ស្ងាត់ៗ​ ខណ: ទាហាន​ក្រុមតាលីបង់ បាន​សម្រុក​ចូល​ក្នុង​រដ្ឋធានី​កាប៊ូល

វេលា​ដែល​ក្រុមទាហាន​តាលីបង់​ចូល​ដល់​ច្រកចូល​រដ្ឋធានី​កាប៊ូល នៅថ្ងៃអាទិត្យ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក​អាស្រាហ្វ ហ្កានី បាន​លួច​ចាកចេញ​ស្ងាត់ៗ​ពី​ទីក្រុង​កាប៊ូល។ នេះបើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស។ វិមាន​ប្រធានាធិបតី មិន​បាន​អត្ថាធិប្បាយ​ពីព័ត៌មាន​នេះទេ ដោយ​លើកយកហេតុផល​សន្តិសុខ​ជាតិ។ អតីត​អនុប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក​អាប់ឌុឡា អាប់ឌុឡា ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​អាហ្វហ្កានីស្ថាន​សម្រាប់​ការចរចាជាមួយ តាលីបង់ បាន​បញ្ជាក់នៅក្នុង​វីដេអូ បង្ហោះតាម​បណ្តាញ​សង្គមហ្វេសប៊ុក ថា លោក​ប្រធានាធិបតី ហ្កានី…

ឃាត់ខ្លួនជនជាតិចិនមួយក្រុម ករណីវាយជនជាតិចិនដូចគ្នា និងបម្រុងចាប់ដាក់ចូលក្នុងរថយន្ត

ព្រះសីហនុៈ ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ដោយមានការដឹកនាំ បញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី មានប្រជាពលរដ្ឋប្តឹងរាយការណ៍…

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករ ដែលនៅសេសសល់មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩

ប្រជាពលរដ្ឋ និងពលករ រួមទាំងជនបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ១៩ នៅរាជធានីភ្នំពេញ សូមអញ្ជើញទៅចាក់នៅទីតាំងទាំងពីរនេះ (មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក)។ ដោយឡែក ចំពោះប្រជាពលរដ្ឋ និងពលករ ដែលរស់នៅតាមបណ្ដាខេត្ត សូមទៅចាក់វ៉ាក់សាំង កូវីដ១៩ នៅតាមទីតាំងដែរលកំពុងធ្វើយុទ្ធនារការ ដោយភ្ជាប់ជាមួយ នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែឬ ឬលិខិតឆ្លងដែរ…

ក្រសួងសុខាភិបាល បន្តរកឃើញ វីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី

កម្ពុជាបានបន្តរកឃើញ វីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ដោយរហូតមកដល់ថ្ងៃទី១៣ ខែសីហានេះប្រទេសកម្ពុជាមានមេរោគប្រភេទដែលតានេះចំនួន ៤៩៤នាក់ហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាយប់នេះ៕

វ័យ៦៨ឆ្នាំហើយ តារាស្រីវ័យចំណាស់ម្នាក់នេះប្រកាសថា ខ្លួនមានផ្ទៃពោះ!

  (បរទេស)៖ កាលពីថ្មីៗនេះ មានដំណឹងដ៏ភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម Internet បន្ទាប់ពីតារាស្រីជនជាតិម៉ិកស៊ិកម្នាក់ឈ្មោះ Lyn May វ័យ៦៨ឆ្នាំ បានប្រកាសដំណឹងដ៏រីករាយនៅលើ Instagram របស់ខ្លួនលោកស្រីមានផ្ទៃពោះ។ ដំណឹងនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្បិតថាក្នុងវ័យនេះ សម្រាប់មនុស្សទូទៅ គឺមិនអាចមានផ្ទៃពោះទៀតទេ ចម្លែកអីតែលោកស្រីត្បិតថាវ័យឈានដល់៦៨ឆ្នាំ នៅតែអាចពពោះបាន។ ក្នុងបណ្តាញសង្គម…