អគ្គិសនីកម្ពុជា ដណ្តើមបានលេខ៣ពី បឹងកេត ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup)បញ្ចប់មុននេះ ដោយក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ៣ពី បឹងកេតអេហ្វសុី ដោយឈ្នះក្នុងការទាត់បាល់ ១១មែត្រកាត់សេចក្តី ជាលទ្ធផល ៥ទល់៤ បន្ទាប់ពីចប់ ៩០នាទី បានត្រឹមស្មើគ្នា ១ទល់១ ។ ក្នុងការប្រកួតវគ្គទី១ បឹងកេត…

បឹងកេត និង អគ្គិសនីកម្ពុជា ត្រូវប្រកួតយក​ចំណាត់​ថ្នាក់​លេខ៣ Hun Sen Cup

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup) រវាងក្លិបបាល់ទាត់ បឹងកេតអេហ្វសុី ជួបជាមួយ អគ្គិសនីកម្ពុជា ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ នាវេលាម៉ោង ០៣:០០ នាទីរសៀលនេះ នៅលើពហុកីឡដ្ឋានជាតិ។ រង់ចាំមើលថា តើក្រុមណានឹងទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ Hun Sen Cup…

ព្រះខ័នរាជស្វាយរៀង ឬ ណាហ្គាវើល ក្រុមណាក្លាយម្ចាស់ពាន Hun Sen Cup 2017

ការប្រកួតដណ្ដើមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup) រវាងក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ជាមួយ ណាហ្គាវើល ក្នុងវគ្គផ្តាចើព្រ័ត្រ នាវេលាម៉ោង ០៦:០០ នាទីល្ងាចនេះ នៅលើពហុកីឡដ្ឋានជាតិ ។ រង់ចាំមើលថា តើក្រុមណានឹងក្លាយជាម្ចាស់ពានរង្វាន់ Hun Sen Cup…

សំបុត្រវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ចាប់ផ្តើមដាក់លក់ពីថ្ងៃនេះទៅ ហើយអ្នកទស្សនាអាចឈ្នះម៉ូតូ

សំបុត្រសម្រាប់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០១៧ (Hun Sen Cup) ចាប់ផ្តើមដាក់លក់ ពីថ្ងៃនេះតទៅ ខណៈដែលអ្នកចូលរួមទស្សនាមានឱកាសឈ្នះរង្វាន់ម៉ូតូ នឹងរង្វាន់ផ្សេងៗទៀត។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី⁣២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយជំនួបលើកពានរវាង ណាហ្គាវើល ប៉ះ ព្រះខ័នរាជស្វាយរៀង…

ណាហ្គាវើល នឹង ព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ បានបញ្ចប់ ដោយក្រុមបាល់ទាត់ បឹងកេត ត្រូវទទួលបរាជ័យជាថ្មីក្រោមថ្វីជើង ណាហ្គាវើល ដោយលទ្ធផល ៣ទល់២ ខណៈដែល អគ្គិសនីកម្ពុជា ចាញ់ ព្រះខ័នរាជស្វាយរៀង ២ទល់៤ កាលពីម្សិលមិញ ។ សរុបការប្រកួតទាំងពីរជើង…

Hun Sen Cup៖ តើ អគ្គិសនីកម្ពុជា នឹង ​ព្រះខ័នរាជស្វាយរៀង ក្រុមណាអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ល្ងាចនេះ?

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ដោយក្រុមបាល់ទាត់ អគ្គិសនីកម្ពុជា ត្រូវទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើទីលានស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង។ សម្រាប់ក្រុមម្ចាស់ផ្ទះ ក្នុងជំនួបល្ងាចនេះ លោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកបាននិយាយថា យើងនឹងប្រើទម្រង់ការពារឲ្យបានច្រើន…

Hun Sen Cup៖ តើ បឹងកេត អាចសងសឹក​ ណាហ្គាវើល បានទេល្ងាចនេះ?

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ដោយក្រុមបាល់ទាត់ បឹងកេត ត្រូវទទួលស្វាគមន៍ ណាហ្គាវើល នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ។ មុនការប្រកួតមកដល់លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត នឹងប្រើទម្រង់លេងបែបប្រយុទ្ធច្រើន ជាងការរពារ ខណៈដែលគ្រូបង្វឹកណាហ្គាវើល…

Hun Sen Cup៖ គ្រូបឹងកេត ថានឹងប្រើទម្រង់ប្រយុទ្ធច្រើនពេលប៉ះ ណាហ្គាវើល ជើងទី២

គ្រូបង្វឹកក្រុម​បាល់ទាត់បឹងកេត លោក ហៅ សុជាតិ បានលើកឡ់ើងថា នៅពេលដែលប្រកួត ជើងទី២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុម ណាហ្គាវើល នៃពានរង្វាន់សម្តេច ហ៊ុន សែន លោកនឹងប្រើទម្រង់ប្រយុទ្ធច្រើន ជាងការពារ។ បន្ទាប់ពីទទួលបរាជ័យ ០ទល់១ ក្នុងដីក្រោមថ្វីជើង ណាហ្គាវើល នឹងបាត់បង់ឱកាសលេងពានរង្វាន់…

ប្រាក់ វុទ្ធី៖ យើងនឹងប្រើទម្រង់ការពារច្រើនពេលប៉ះ ព្រះខ័នរាជស្វាយរៀង ជើងទី២ Hun Sen Cup

គ្រូបង្វឹកក្រុម​បាល់ទាត់អគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី បានលើកឡ់ើងថា នៅពេលដែលជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ ជាមួយក្រុម ព្រះខ័នរាជស្វាយរៀង នៃពានរង្វាន់សម្តេច ហ៊ុន សែន លោកនឹងប្រើទម្រង់ការពារច្រើន។ អតីតគ្រូដែលជួយក្រុមបឹងកេតលើកពានលីគកំពូលកម្ពុជា បន្ទាប់ពីបង្កើតក្លិបក្នុងឆ្នាំដំបូង បាននិយាយថា៖​ «ឥឡូវយើងស្មើគ្នា ២ទល់២ នៅជើងទី១ តែក្រុមរបស់យើងត្រូវបានព្យួកីឡាករ…

Hun Sen Cup៖ ការប្រកួតជើងទី២ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ត្រូវលើក​ពេល

នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ ២០១៧ នេះ គ្រោងនឹងប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទាំងពីរគូ តែពេលនេះត្រូវបានលើកថ្ងៃប្រកួតវិញ នេះបើតាមការបញ្ជាក់ពីមន្រ្តីរៀបចំការប្រកួតសហព័ន្ធបាល់ទាត់កម្ពុជា។ ក្រុមដែលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះមានបួនក្រុម រួមមាន អគ្គិសនីកម្ពុជា ព្រះខ័នរាជស្វាយរៀង…