Mbappe ជួយឲ្យ PSG យកឈ្នះ Real Madrid ទាំងប្រផិតប្រផោយជើងទី១ Champions League

បរទេស៖ កីឡាករខ្សែប្រយុទ្ធបារាំង Mbappe អាចឆក់យឱកាសមាសក្នុងនាមជាកីឡាករវិរៈបុរសតាមរយៈការស៊ុតបញ្ចូលទីគ្រាប់បាល់តែមួយគ្រាប់គត់ក្នុងការប្រកួតដ៏សំខាន់មួយរវាង PSG និង Real Madrid យប់មិញនៃពានរង្វាន់ Champions League។ អ្នកគាំទ្រភាគច្រើនរបស់ PSG ត្រូវបានគេដឹងថាទំនងជាសប្បាយចិត្តខ្លាំងជាងនៅពេលដែល Mbappe ស៊ុតបញ្ចូលទីជាជាងកីឡាករMessi ស៊ុតបញ្ចុលទីហើយដូចទៅនឹងការចង់បាននៅនាទីទី៩៣ទៅហើយទើប Mbappe អូសបាល់ដាច់ខ្សែការពារ៣នាក់ទំលុះរបារទីជួយឲ្យ PSG…

ការវាយលុកតាមរយៈការផ្ញើសារ SMS កំពុងតែមានការកើនឡើងនៅក្នុងតំបន់អឺរ៉ុប

បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែមានការមមាញឹក ធ្វើការវាយប្រហារទៅលើប្រព័ន្ធទូរសព្ទរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុបជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង តាមរយៈសារ SMS ដែលមានបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគ Roaming Mantis។ នៅក្នុងការវាយប្រហារនេះ ក្រុមជនខិលខូចបានផ្ញើសារក្លែងក្លាយទាក់ទងទៅនឹងការផ្ញើអីវ៉ាន់ ហើយលួចបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគដែលអាចចូលទៅក្នុងទូរសព្ទ ដើម្បីលួចយកព័ត៌មានសម្រាប់ចូលទៅក្នុងគណនីធនាគារ។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រដែលមានមេរោគដែលអាចឱ្យពួកគេលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន Apple។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ…

Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី iOS 15.3 និង macOS 12.2 ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពទាក់ទងទៅនឹងកម្មវិធី Safari

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាមានដូចជា iPhone និង MacBook ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីកាលពីព្រឹកមិញនេះដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាព ដែលអាចធ្វើឱ្យទិន្នន័យទាក់ទងនឹងការប្រើប្រាស់កម្មវិធី Safari ដែលជាកម្មវិធីសម្រាប់ចូលទៅមើលគេហទំព័របែកធ្លាយ។ ភាពចន្លោះប្រហោងនេះអាចឱ្យជនខិលខូចធ្វើការវាយប្រហារដើម្បីលួចទាញយកប្រវត្តិរបស់កម្មវិធី Safari ដែលលោកអ្នកប្រើដើម្បីរុករកព័ត៌មាននៅក្នុងគេហទំព័រ។ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏អាចទាញយកព័ត៌មានមួយចំនួនទៀតពីគណនី Google បានទៀតផង។ គួរបញ្ជាក់ផងដែរថា ភាពចន្លោះប្រហោងនេះត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញ និងផ្សព្វផ្សាយកាលពីពាក់កណ្ដាលខែមករាកន្លងទៅនេះ។ ខណៈពេលដែលភាពចន្លោះប្រហោងនេះមិនត្រូវបានប្រើក្នុងការវាយប្រហារជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយក្ដី…

ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដ៏សំខាន់មួយ

កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 15.2.1 ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដែលអាចធ្វើឱ្យទូរសព្ទ iPhone ឈប់ដំណើរការ។ យោងតាមឯកសារផ្នែកសុវត្ថិភាពដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ជាមួយនឹងភាពចន្លោះប្រហោងនេះ ជនខិលខូចអាចបង្កើតឈ្មោះសម្រាប់ប្រើជាមួយកម្មវិធី HomeKit ដែលមានប្រវែងវែង ដែលធ្វើឱ្យកម្មវិធីបន្តដំណើរការរហូតដល់ទូរសព្ទឈប់ដំណើរការទាំងស្រុង។ ការធ្វើបច្ចុប្បន្នភាពនេះបន្ទាប់ពីអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានធ្វើការផ្សព្វផ្សាយជាសាធារណៈទាក់ទងទៅនឹងភាពចន្លោះប្រហោងកាលពីដើមខែមករា ដោយសារតែក្រុមហ៊ុន Apple មិនបានធ្វើការកែសម្រួលបញ្ហា ទោះជាគាត់បានធ្វើការជូនដំណឹងទៅឱ្យក្រុមហ៊ុនតាំងពីខែសីហា…

របៀបគ្រប់គ្រងដោយមាតាបិតានៅលើ iPhone, iPad និង iPod touch របស់កូនៗលោកអ្នក

កាលពីអត្ថបទមុន នាយកដ្ឋានព័ត៌មានវិទ្យា បានផ្សព្វផ្សាយអំពីគន្លឹះចំនួន ៦ ដើម្បីការពារសុវត្ថិភាពកុមារលើបណ្តាញអ៊ីនធឺណិត។ ថ្ងៃនេះ ក្រុមការងារបច្ចេកទេស សូមធ្វើការចែករំលែកនូវវិធីសាស្ត្រដែលជាមុខងារការពារសុវត្ថិភាពបន្ថែម ចំនួន ៨ របស់ Screen Time ដែលមានស្រាប់លើប្រព័ន្ធប្រតិបត្តិការ iOS (iPhone, iPad, iPod Touch) ជូនដល់អាណាព្យាបាលដូចខាងក្រោម៖…

Apple នឹងបង្ហាញអ្នកប្រើប្រាស់អំពីផ្នែក (គ្រឿង) មួយចំនួនរបស់ទូរសព្ទ iPhone ដែលបានផ្លាស់ប្ដូរ

នៅពេលដែលក្រុមហ៊ុន Apple ដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 15.2 លោកអ្នកនឹងអាចពិនិត្យមើលផ្នែក (គ្រឿង) មួយចំនួនរបស់ទូរសព្ទប្រសិនបើផ្នែកនោះត្រូវបានផ្លាស់ប្ដូរ ហើយក្នុងករណីដែលមានការផ្លាស់ប្ដូរ វាក៏នឹងបង្ហាញថាតើគ្រឿងនោះគឺជាគ្រឿងដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រុមហ៊ុន។ ប្រសិនបើវាបង្ហាញពាក្យ “unknown part” នេះមានន័យថា វាជាគ្រឿងក្រៅផ្លូវការ (unofficial) ឬអាចជាគ្រឿងចាស់ដែលបានប្រើរួចមកហើយ។ ប្រសិនបើលោកអ្នកប្រើទូរសព្ទ iPhone 11…

Google ដាក់ឱ្យប្រើប្រាស់មុខងារតេជាសំឡេង និងវីដេអូជាមួយកម្មវិធី Gmail

ក្រុមហ៊ុន Google បានប្រកាសថា បានបន្ថែមមុខងារតេជាសំឡេង និងវីដេអូ តាមរយៈ Google Chat ជាមួយកម្មវិធី Gmail ដែលកាលពីមុនដើម្បីលោកអ្នកអាចធ្វើការហៅទូរសព្ទចេញពីក្នុងកម្មវិធី Gmail នៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android អ្នកប្រើប្រាស់ត្រូវផ្ញើការអញ្ជើញជាមុនតាមរយៈ Google Meet ដែលធ្វើឱ្យការប្រើប្រាស់មានភាពសាំញ៉ាំ…

អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដាន (Tracking) និងមុខងារទីតាំង (Location Sevices) របស់ទូរសព្ទវៃឆ្លាត

ការទាញយកនិងលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់គឺជាពាណិជ្ជកម្មដ៏ធំមួយដែលក្រុមហ៊ុនអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះទៅឱ្យក្រុមហ៊ុនទី៣ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពីអាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដានបុគ្គលណាមួយនោះបានទៀតផង។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការព្រមានកាលពីឆ្នាំមុន ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។ ជាងនេះទៅទៀត ពួកគេក៏បានរកឃើញផងដែរថា ក្រុមហ៊ុន Google…

មុខងារសំខាន់មួយដែលលោកអ្នកគួរតែប្រើនៅពេលដែលក្រុមហ៊ុន Apple ដាក់ឱ្យប្រព័ន្ធប្រតិបត្តិការ iOS 15.2

ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 15.2 ដែលមានបន្ថែមមុខងារថ្មីៗជាច្រើន ប៉ុន្តែក្នុងចំណោមមុខងារទាំងនោះ មុខងារ Legacy Contacts គឺជាមុខងារសំខាន់មួយដែលលោកអ្នកគួរតែប្រើ។ ជាមួយនឹងមុខងារ Legacy Contacts អ្នកប្រើប្រាស់អាចធ្វើការកំណត់មនុស្សដែលអាចទុកចិត្តបានដើម្បីអាចប្រើ Apple ID ក្នុងការទាញយកទិន្នន័យនៅក្នុងគណនី iCloud (Digital…

កម្មវិធី Telegram ធ្វើបច្ចុប្បន្នភាពថ្មី (Update) មុខងារពិសេសៗកាន់តែសំបូរបែប !

កម្មវិធី Telegram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានសិក្សានានាផងដែរដើម្បីបញ្ជូនព័ត៌មាន រូបភាព វីដេអូ និងឯកសារផ្សេងៗទៅវិញទៅមក។ ថ្មីៗនេះ Telegram បានធ្វើបច្ចុប្បន្នភាពថ្មីដែលភ្ជាប់មុខងារមួយចំនួន ដូចជា Hyper-Speed Scrolling and Calendar View for Shared…