ស្ងាត់ៗ Apple ចេញកំណែថ្មី​​ iOS 11.2.2 ហើយណែនាំឱ្យគ្រប់គ្នា​កែឡើង

ដោយពុំមានចេញជំនាន់សាកល្បងអ្វីទាំងអស់ នៅថ្ងៃចន្ទម្សិលមិញ ក្រុមហ៊ុន Apple បានបញ្ចេញកំណែប្រព័ន្ធ iOS 11.2.2 សម្រាប់ iOS Devices អាច​ទាញយក ឬកែឡើងបានតាមមុខងារ Software Update ក្នុងកម្មវិធី Settings លើឧករណ៍របស់ខ្លួន។ តាមរយៈកំណែចុងក្រោយនេះ វាគឺត្រូវបានដាក់ចេញដើម្បីបង្កើនប្រព័ន្ធសន្តិសុខ​លើទូរសព្ទ iPhone…

Apple ប្រកាសប្តូរថ្ម iPhone តម្លៃត្រឹម ២៩ ដុល្លារ ចាប់ពីថ្ងៃនេះ

ដូចតាមការសន្យា ក្រុមហ៊ុន Apple នៅថ្ងៃនេះ បានប្រកាសបើកឱ្យអតិថិជន iPhone ចាប់ពីម៉ូឌែល 6 ឡើង អាចមកប្តូរថ្មថ្មីសម្រាប់ទូរសព្ទរបស់ខ្លួនក្នុងតម្លៃត្រឹម ២៩ ដុល្លារ ខណៈតម្លៃធម្មតាគឺមានពី ៥០ ដុល្លារ ទៅ ៧៩ ដុល្លារ។ ការបញ្ចុះតម្លៃថ្មនេះ គឺធ្វើឡើងបន្ទាប់ពីគេរកឃើញថា…

វិធីសម្គាល់ iPhone ត្រូវ Apple បន្ថយល្បឿនដំណើរការឬអត់?

ប្រិយមិត្តដែលកំពុងប្រើប្រាស់ទូរសព្ទដៃ iPhone 6, 6s, SE និងស៊េរីក្រោយៗ ដែលដើរលើប្រព័ន្ធ iOS 10.2 ឡើង អាចនឹងជួបប្រទះបញ្ហាម៉ាស៊ីនទូរសព្ទដើរកាន់តែយឺតឡើងៗ។ មែនទែនទៅ វាមិនមែនកើតឡើងដោយសារម៉ាស៊ីនទូរសព្ទកាន់តែចាស់នោះទេ ប៉ុន្តែ ដោយសារថាមពលថ្មរបស់វាថមថយសមត្ថភាព ដែលក្រុមហ៊ុន Apple តាំងតើពីឆ្នាំមុន បានដាក់បញ្ចូលកម្មវិធីសម្រាប់បន្ថយល្បឿនដំណើរការ CPU…

ប្រើ WhatsApp លើ iPhone គួរតែអនុវត្តវិធីនេះ ដើម្បីកុំឱ្យស្តាយក្រោយពេលទិន្នន័យបាត់បង់

ដើម្បីបង្ការការបាត់បង់ទិន្នន័យលោកអ្នកក្នុងកម្មវិធី WhatsApp អ្នកគួរតែ Backup វាទុកទៅ! WhatsApp គឺជាបណ្តាញសង្គមសារមួយដ៏ពេញនិយមសម្រាប់ការជជែកកម្សាន្តដោយការផ្ញើសារជាអក្សរ រូបភាព ឬវីដេអូឱ្យគ្នាទៅវិញទៅមកដោយសេរី។ កាលណាលោកអ្នកប្រើវាកាន់តែយូរ ទិន្នន័យសារទាំងនោះ នឹងកាន់តែករច្រើនឡើងៗ។ ដូច្នេះ ដើម្បីកុំឱ្យទិន្នន័យទាំងនោះបាត់បង់ដោយប្រការណាមួយ លោកអ្នកអាច Backup ឬទាញវាទៅរក្សាទុកក្នុងទីសុវត្ថិភាពតាមរយៈគណនី iCloud លើទូរសព្ទដៃ iPhone…

Courtios នឹងចាកចេញពី Chelsea ទៅកាន់​ Real Madrid

អ្នកចាំទីដៃស្អិត Thibaut Courtios បានសម្រេចចិត្តមិន​បន្តកុងត្រាថ្មី ជាមួយក្រុមតោខៀវ Chelsea ឡើយ ដោយកីឡាកររូបនេះ នឹងចាកចេញ ទៅកាន់ក្រុមយក្ស​អេស្ប៉ាញ Real Madrid ។ បើតាមការចុះផ្សារបស់ The Mirror បានឲ្យដឹងថា អ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtios…

Samsung និង​ LG ប្រកាសគ្មានការធ្វើឱ្យទូរសព្ទដើរយឺតដូច Apple

ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតពីរគឺ Samsung និង LG បានចេញមុខអះ​អាង​ថា ពួកគេមិនបានធ្វើឱ្យទូរសព្ទថមថយល្បឿនដំណើរការទៅតាមអាយុកាលថ្ម ដូច​ដែលក្រុមហ៊ុន Apple បានអនុវត្តទៅលើទូរសព្ទ iPhone មួយចំនួន ក្រោមហេតុផលការពារកុំឱ្យទូរសព្ទរលត់ជាយថាហេតុ។ យោងតាមប្រភពព័ត៌មានពីគេហទំព័រ Phone Arena ក្រុមហ៊ុនទាំងពីរបានបដិសេធ​សូម្បីតែការកាត់បន្ថយល្បឿនដំណើរការនៃអង្គប្រតិបត្តិការក្នុងផលិត​ផលស្មាតហ្វូនរបស់ផងខ្លួន ហើយ LG បានប្តេជ្ញាយ៉ាងមុតមាំថា ខ្លួនក៏នឹងមិនធ្វើដូច្នោះនៅថ្ងៃអនាគតផងដែរ។…

Apple កំពុងប្រឈមពិន័យ ១១.៥$ ពាន់លាន នៅបារាំង ពីបទបង្ហួសស៊េរី iPhone ដោយចេតនា

ក្រុមហ៊ុន Apple កំពុងប្រឈមមុខបណ្តឹងផ្លូវច្បាប់នៅក្នុងប្រទេសបារាំង ជុំវិញបទចោទទម្លាក់ល្បឿនដំណើរការផលិតផលរបស់ពួកគេដោយចេតនា ទៅតាមអាយុកាល ដើម្បីជំរុញតម្រូវការផលិតផលចេញថ្មី។ នេះបើយោងតាមប្រភពព័ត៌មានពី Reuters ចេញផ្សាយនៅថ្ងៃម្សិលមិញ។ យោងតាមប្រភពដដែល ពាក្យបណ្តឹងនោះ ធ្វើឡើងដោយសមាគមន៍ការពារសិទ្ធិអ្នកប្រើប្រាស់សម្រាប់ជនជាតិបារាំងមួយ មានឈ្មោះថា “Stop Planned Obsolescence” ឬហៅកាត់ថា HOP ប្តឹងក្រុមហ៊ុន Apple…

Apple ចេញលិខិតសុំទោស និងដាក់ចេញដំណោះស្រាយពីរ ឆ្លើយតបរឿងចេតនាខ្លួនធ្វើឱ្យ iPhone ដើរយឺត

ក្រោយពីផ្ទុះមតិរិះគន់ រហូតដល់មានការដាក់ពាក្យបណ្តឹងប្រឆាំងនឹងខ្លួន អំពីចេតនាកាត់បន្ថយល្បឿនប្រតិ​បត្តិការទូរសព្ទ iPhone ស៊េរីចាស់ទៅតាមអាយុកាល ឬសមត្ថភាពនៃថាមពលថ្មរបស់វារួចមក នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Apple បានចេញលិខិតសុំអភ័យទោសពីអតិថិជន និងបានដាក់ចេញនូវវិធានការពីរចំណុច ដើម្បីកែស្ថានការដែលហាក់កំពុងកញ្ជ្រោលឡើង។ យោងតាមសារលិខិតនោះដែរ Apple បានបដិសេធចំពោះគោលបំណងពន្យឺតល្បឿនដំណើរការទូរសព្ទ iPhone ស៊េរីចាស់ៗ ដើម្បីបង្កើនតម្រូវការទូរសព្ទ iPhone ស៊េរីថ្មីៗ។…

ទិញ iPhone ថ្មីប្រើហើយ ចេះតែរលត់ឆេះៗ? សាកដំណោះស្រាយទាំងនេះទៅ!

ឧបមាថាប្រិយមិត្តបានទិញ​ iPhone ម៉ូឌែលថ្មីមួយគ្រឿង iPhone 8, 8 Plus, ឬ X មកប្រើ។ ពីដំបូងៗ ​វាដើរល្អធម្មតាទេ តែបន្ទាប់ពីប្រើបានមួយរយៈ ស្រាប់តែវាមានបញ្ហាឆេះ/រលត់ៗ ឬក៏ Restart ឥតឈប់។ បើជួបករណីដូច្នេះមែន ប្រិយមិត្តអាចសាកល្បងដោយខ្លួនឯងនូវដំណោះស្រាយ ៤…

(Update) ទាំងនេះ គឺជាវិធីបញ្ឈប់ iPhone មិនឱ្យដើរយឺតនៅពេលវាចាស់

លោកអ្នកនៅកំពុងប្រើប្រាស់ iPhone ចាស់ៗ ប្រហែលជាមិនចាំបាច់ឡើងស៊េរីតទៅទៀតនោះទេ ប្រសិនបើលោកអ្នកធ្វើបែបនេះ ដោយសារតែទូរសព្ទខ្លួនដើរយឺតទៅៗនោះ។ ព្រោះថា មូលហេតុពិតប្រាកដនៅពីក្រោយការថមថយល្បឿនដំណើរការរបស់ស្មាតហ្វូនអាមេរិកនេះ គឺមិនមែនដោយសារគ្រឿងម៉ាស៊ីនរបស់វាកាន់តែចាស់ កាន់តែស្ពឹកនោះទេ។ ប៉ុន្តែ ដោយសារតែអាយុកាលថ្មរបស់វា ដែល Apple បានសារភាពរួចទៅហើយថា ខ្លួនបានកាត់បន្ថយល្បឿនអង្គប្រតិបត្តិការ ទៅតាមកម្រិតធ្លាក់ចុះនៃថាមពលថ្ម ដើម្បីបញ្ជៀសបញ្ហាទូរសព្ទរលត់ដោយយថាហេតុ។ ដូច្នេះ ដើម្បីបញ្ឈប់…