ដោយពុំមានចេញជំនាន់សាកល្បងអ្វីទាំងអស់ នៅថ្ងៃចន្ទម្សិលមិញ ក្រុមហ៊ុន Apple បានបញ្ចេញកំណែប្រព័ន្ធ iOS 11.2.2 សម្រាប់ iOS Devices អាចទាញយក ឬកែឡើងបានតាមមុខងារ Software Update ក្នុងកម្មវិធី Settings លើឧករណ៍របស់ខ្លួន។
តាមរយៈកំណែចុងក្រោយនេះ វាគឺត្រូវបានដាក់ចេញដើម្បីបង្កើនប្រព័ន្ធសន្តិសុខលើទូរសព្ទ iPhone និង iPad ហើយក្រុមហ៊ុន Apple ក៏បានណែនាំឱ្យអ្នកប្រើប្រាស់គ្រប់គ្នាធ្វើការ Update ឡើង។ កំណែថ្មីនេះដែរ គឺអាចជាប់ពាក់ព័ន្ធទៅនឹងកំហុសឆ្គងផ្នែក Spectre និង Meltdown ដែលគេទើបរកឃើញនៅក្នុងប្រព័ន្ធអង្គប្រតិបត្តិការភាគច្រើន រាប់បញ្ចូលទាំងរបស់ iPhone និង iPad។
កាលពីសប្តាហ៍មុន Apple បានលើកឡើងអំពីបញ្ហាទាំងនេះ ថាអាចប៉ះពាល់ដល់ប្រព័ន្ធ iOS និង macOS ជាពិសេស អាចបង្កហនិភ័យចំពោះកម្មវិធី Safari ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។
គួរបញ្ជាក់ថា iOS 11.2.2 គាំទ្រជាមួយ iPhone ចាប់ពីស៊េរី 5s ឡើង, iPad Air ឡើង និង iPod Touch 6th ឡើង៕
ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់