ប្រិយមិត្តដែលកំពុងប្រើប្រាស់ទូរសព្ទដៃ iPhone 6, 6s, SE និងស៊េរីក្រោយៗ ដែលដើរលើប្រព័ន្ធ iOS 10.2 ឡើង អាចនឹងជួបប្រទះបញ្ហាម៉ាស៊ីនទូរសព្ទដើរកាន់តែយឺតឡើងៗ។
មែនទែនទៅ វាមិនមែនកើតឡើងដោយសារម៉ាស៊ីនទូរសព្ទកាន់តែចាស់នោះទេ ប៉ុន្តែ ដោយសារថាមពលថ្មរបស់វាថមថយសមត្ថភាព ដែលក្រុមហ៊ុន Apple តាំងតើពីឆ្នាំមុន បានដាក់បញ្ចូលកម្មវិធីសម្រាប់បន្ថយល្បឿនដំណើរការ CPU របស់ទូរសព្ទ ទៅតាមអាយុកាលនៃថ្ម ក្រោមហេតុផលបញ្ជៀសបញ្ហាម៉ាស៊ីនកុំឱ្យរលត់ ដោយសារតែថាមពលថ្មខ្សោយមិនអាចទ្រទ្រង់ប្រតិបត្តិការលើទូរសព្ទបាន។
ដំណោះស្រាយនេះ Apple បាននិងកំពុងរងការរិះគន់យ៉ាងខ្លាំង រហូតមានការប្តឹងផ្តល់ជាច្រើនករណីថែមទៀតផង។ ក្នុងនោះដែរ ក្រុមហ៊ុនបានបង្ហើបប្រាប់ពីផលប៉ះពាល់លើដំណើរការប្រើប្រាស់ទូរសព្ទ កើតចេញពីកំណែរបស់ខ្លួនចំនួន ៧ ចំណុច ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖
1- ពេលបើកម៉ាស៊ីនឡើងចំណាយពេលកាន់តែយូរ
2- ពេលអូសផ្ទាំងកម្មវិធីចុះឡើងរៀងស្ទក់ៗ ឬយឺតជាងមុន ដោយសារ Frame Rates ត្រូវបានកាត់បន្ថយ
3- អេក្រង់ចុះខ្សោយពន្លឺ
4- សំឡេងបន្លឺចេញក្រៅខ្សោយជាងមុន ដោយចុះមកត្រឹមកម្លាំង -3dB
5- ល្បឿន Frame Rate កាន់តែដើរយឺតនៅលើកម្មវិធីមួយចំនួន
6- កាន់តែធ្ងន់ធ្ងរ ពិលជំនួយពន្លឺកាមេរ៉ាអាចនឹងត្រូវបានបិទ ដោយមិនឱ្យឃើញនៅក្នុងផ្ទាំងកម្មវិធីកាមេរ៉ា
7- ការ Refresh កម្មវិធីនៅ Background អាចទាមទារតែនៅពេលដែលលោកអ្នកចុចបើក។
ទាក់ទងនឹងបញ្ហានេះដែរ Apple បានប្រកាសបញ្ចុះតម្លៃប្តូរថ្មថ្មីសម្រាប់ iPhone ដែលត្រូវបានខ្លួនបន្ថយល្បឿនដូចជា iPhone 6, 6s, & SE ពី ៥០ ដុល្លារ មកនៅត្រឹម ២៩ ដុល្លារ៕
Apple ចេញលិខិតសុំទោស និងដាក់ចេញដំណោះស្រាយពីរ ឆ្លើយតបរឿងចេតនាខ្លួនធ្វើឱ្យ iPhone ដើរយឺត
មតិយោបល់