​​​ករណី​ផ្ទុះអាវុធ​ក្នុង​ក្លឹ​ប​កំសាន្ត​ ស៊ី​លី​ហួយ​ KTV បណ្តាលឲ្យស្លាប់ជនជាតិ​ចិន​ម្នាក់ នៅក្រុង​ព្រះ​សីហ​នុ

ព្រះ​សីហ​នុៈ ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ បន្ទាប់​ពី​មាន​ករណី​ផ្ទុះអាវុធ​ក្នុង​ក្លឹ​ប​កំសាន្ត​ ស៊ី​លី​ហួយ​ KTV​ ស្ថិត​នៅ​ក្នុង​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​។​ ​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​បាន​ករណី​ផ្ទុះអាវុធ​ នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ខាងលើ​ភ្លា​ម​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៣​…

អ្នករត់កង់បីឥណ្ឌាPassApp ចូលKTVបែកគំនិតលួចទូរសព្ទរបស់នារីទទួលភ្ញៀវក្នុងហាងKTV គោលដឹនសោន បើករត់បាញ់២គ្រាប់ទើបឃាត់ខ្លួនបាន

ភ្នំពេញៈ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នករត់កង់បីឥណ្ឌា PassApp ក្រោយពីចូលច្រៀងខារ៉ាអូខេ ហើយបន្លំលួចទូរសព្ទនារីទទួលភ្ញៀវក្នុងហាង KTV គោលដឹនសោន ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយព្យាយាមបើករត់គេចខ្លួន តាំងពីផ្លូវ២៧១ ឆ្លងកាត់ផ្លូវជាតិលេខ១ មកដល់សង្កាត់ព្រែកឯង…

ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ជា​អ្នកចាត់ការ​ទូទៅ​ KTV​ និង​ជនជាតិ​វៀតណាម​២​នាក់​ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​

ស្វាយ​រៀងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយ​មានការ​សហការ​ល្អ​ពី​ម្ចាស់ផ្ទះ​ ជួល​នៅ​ភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ បាន​សង្ស័យ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​បន្ទប់​ជួល​លេខ​ ៣០២​ មានមុខ​សញ្ញា​សង្ស័យ​កំពុង​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ និង​ប្រើ​ ប្រាស់​គ្រឿងញៀន​ពេល​ទទួល​បាន​ព័​ត៌មាន​ភ្លាម​ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​២​នាក់​ កាលពី​ថ្ងៃ​ទី​១៤​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៦​និង​១៥​នាទី​…

ចេញពីKTV ខារ៉ាអូខេ រស្មីម៉ៃដា ជិះម៉ូតូបញ្ច្រាស់ផ្លូវ ត្រូវរថយន្តបុករងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញៈ យុវជន៤នាក់ ចេញចេញពីផឹកស៊ីខារ៉ាអូខេ រស្មីម៉ៃដា ជិះម៉ូតូត្រឡប់ក្រោយបញ្ច្រាស់ផ្លូវ ត្រូវបានរថយន្តមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់។ ចំណែក៣នាក់រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២​និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេ ម៉ៃដា តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតគេឃើញយុវជន៤នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៧…

ជនជាតិចិនជាច្រើននាក់ ត្រូវបានឃាត់ខ្លួនក្នុងក្លឹបកំសាន្ត អ៊ីតៃ ជាយិន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ព្រះសីហនុៈ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ ជាជនជាតិចិនជាច្រើននាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។ តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី០២ ខែកញ្ញា២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង អាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក និងមានការសម្របសម្រួលពីព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន…

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មហាងKTV រិទ្ធី សប្បាយ សប្បាយ ដែលរំខានប្រជាពលរដ្ឋ

ភ្នំពេញៈ ហាងផឹកស៊ី KTV រិទ្ធី សប្បាយ សប្បាយ មួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន គណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ បើកបម្រើសេវាកម្មពេលយប់ រំខានដល់ ពលរដ្ឋក្បែរខាង បើករំពងសម្លេង រកដេកពះនមិនបាន…

ថ្មីទៀតហើយនៅផ្លូវ២០០៤! ហាង The Moon KTV តម្លៃ៣០ដុល្លារក្នុង១ឈុត ផឹករួចគិតលុយអស់ ៦១ដុល្លារ ផ្អើលទាំងយប់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅហាង The Moon KTV ដោយមានភ្ញៀវដែលចូលច្រៀងខារ៉ាអូខេ កើតការតវ៉ា មិនសុខចិត្ត រឿងតម្លៃ ដោយប្រាប់ថា អស់៣០ដុល្លារក្នុង១ឈុត តែពេលផឹករួចគិតលុយ បែរជាអស់ដល់ ៦១ដុល្លារ ។ ករណីនេះកើតឡើងនៅម៉ោង២និង១០នាទី យប់ឈានចូលថ្ងៃទី២៧ ខែមិថុនា…

ធ្លាប់តែហាង KTV កោរភ្ញៀវ លើកនេះភ្ញៀវកោរហាង KTVវិញម្តង

ភ្នំពេញៈ កន្លងមកធ្លាប់ឮជារឿងៗ នូវរឿងរ៉ាវ ដែលកើតឡើងសម្រាប់អ្នកនិយមចូលចិត្ត ទៅផឹកស៊ីរាំ ច្រៀងនៅហាង KTV ត្រូវបានភាគីខាងម្ចាស់ហាបន្លំ គិតលុយលើស កោរភ្ញៀវ តែសម្រាប់លើកនេះ បែជាភាគីខាងភ្ញៀវកោរម្ចាស់ហាងKTVទៅវិញ។ បុរសគ្នា២នាក់ នាំគ្នាចូលផឹកស៊ីនៅហាងខារ៉ាអូខេ រស្មីម៉ៃដា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ដោយរួមមានទាំងស្រីកំដរ២នាក់ទៀត…

Update៖ ជិះម៉ូតូលឿនខ្លាំង រវល់តែងាកមើលស្រីខារ៉ាអូខេ រេទៅបុកទ្រូងផ្លូវ២០០៤ ស្លាប់ក្នុងថ្លុកឈាមមួយរំពេច

ភ្នំពេញៈ បុរសម្នាក់មានវ័យ២៦ឆ្នាំម្នាក់ បើកម៉ូតូល្បឿនលឿន ហើយរវល់តែងាកមើលស្រីៗ ដែលកំពុងអង្គុយ ឈរ តំរៀបជួរ រង់ចាំទទួលភ្ញៀវ តាមមុខហាង KTV បែរជាជ្រុលចង្កូតរេទៅបុកទ្រូងចែកផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០០៤ ទល់មុខKTV មានលាភ ភូមិត្រពាំងល្វា សង្កាត់កាកាប១…

ប្រយត្ន័ប្រុសៗ! ខេរ៉ាអូខេ«ម៉ាន់នី» ពេលចូលថាមួយឈុត២០ដុល្លារ ដល់ពេលគិតលុយអស់៥៨ម៉ឺនរៀល!

ភ្នំពេញៈ បុរសជាសន្តិសុខឯកជន៣នាក់ ចូលទៅផឹកស៉ីច្រៀងលេងនៅក្នុងខារ៉ាខេ យីហោ ម៉ាន់នី KTV ដោយនិយាយតថ្លៃគ្នាក្នុងមួយឈុត២០ដុល្លារ លុះដល់ពេលគិតលុយស្រាប់ស្រាប់តែអស់រហូតដល់៥៨ម៉ឺនរៀល ធ្វើឲ្យមានការកើតទុកមិនសុខចិត្ត រវល់ភ្ញៀវទៅលើម្ចាស់ហាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ត្រង់ចំណុច ហាងខារ៉ាអូខេយីហោ ម៉ាន់នីKTV តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។…