បួនខែបន្ទាប់ពីយន្តហោះមួយនេះ បានយកចេញពីរោងចក្រយន្តហោះ Airbus A350-1000 បានបញ្ចប់ការហោះហើរជាលើកដំបូងរបស់ខ្លួន នាពេលបច្ចុប្បន្ននេះ នៅភាគខាងត្បូងនៃប្រទេសបារាំង។
ពិតណាស់ថា អ្នកប្រាកដជាមិនដែលឃើញការហោះហើរយន្តហោះពាណិជ្ជកម្មថ្មី ជារៀងរាល់ថ្ងៃនោះទេ ប៉ុន្តែនោះជាអ្វីដែលបានកើតឡើងនៅថ្ងៃនេះ នៅឯទីស្នាក់ការកណ្តាលក្រុមហ៊ុន Airbus ក្នុងទីក្រុង Toulouse ប្រទេសបារាំង។
យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុននេះ គឺម៉ូដែល A350-1000 បានហោះចេញទៅលើអាកាស ម៉ោងប្រហែលជា ១០ និង ៤២ នាទីព្រឹក សម្រាប់ការហោះហើរសាកល្បងលើកទី១។ បន្ទាប់ពីការហោះសំដៅទៅកាន់ប្រទេសបារាំង និងហោះរំលងភាគខាងត្បូងភ្នំ Pyrenees រួចវាក៏បានវិលត្រឡប់មកទីក្រុង Toulouse វិញជាមួយការចុះចតទទួលបានភាពជោគជ័យ ដោយប្រើប្រាស់ថេរវេលា ៤ ម៉ោង។
យន្តហោះ A350-1000 គឺជាយន្តហោះដែលបានធ្វើកំណែរលម្អពីម៉ូដែលចាស់ A350-900 ដែលជាយន្តហោះដាក់ចូលទៅក្នុងវិស័យបម្រើពាណិជ្ជកម្មកាលពីដើមឆ្នាំ២០១៥។ វារចនាឡើងដើម្បីជំនួសឲ្យយន្តហោះទំហំម៉ាស៊ីន៤ គឺម៉ូដែល Airbus A340-600។ យន្តហោះ A350-1000 នេះ គឺនឹងធ្វើការមានប្រសិទ្ធភាពជាងមុន ដែលធ្វើប្រតិបត្តិការចំណាយថវិការតិចជាងមុន៕
មតិយោបល់