ព័ត៌មានបច្ចេកវិទ្យា

iPhone ពណ៌ Jet Black លក់អស់ពីស្ដុក ខណៈ Apple ត្រៀម iPhone ថ្មី ១០០លានគ្រឿងទុកលក់ចុង​ឆ្នាំនេះ

អាមេរិក: ក្រុមហ៊ុន Apple បានប្រកាសបង្ហាញនូវដំណើរដ៏អស្ចារ្យមួយ គឺ iPhone 7 និង iPhone 7 Plus ពណ៌ Jet Black ត្រូវបានលក់អស់ពីស្ដុកគ្មានសល់ ខណ:ដែលមានព័ត៌មានមួយបានទម្លាយឲ្យដឹងថា Apple ត្រៀម iPhone ថ្មី រហូតដល់ ១០០លានគ្រឿងបម្រុងទុកលក់នៅចុងឆ្នាំនេះ។

យោងតាមសេចក្ដីប្រកាសរបស់ Apple ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ បានឲ្យដឹងថា តួលេខនៃការបញ្ជាទិញ iPhone នៅឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំមុន ជាពិសេសគឺ iPhone ពណ៌ Jet Black (iPhone ពណ៌ Jet Black គឺមានតែម៉ូដែល 128GB និង 256GB ប៉ុណ្ណោះ) ត្រូវបានលក់អស់ពីស្ដុក ខណ:ដែល​នៅថ្ងៃនេះ មានមនុស្សជាច្រើនបានដេក​ និងតម្រង់ជួររង់ចាំ​ទិញ iPhone ថ្មី។

គួរបញ្ជាក់ផងដែរថា iPhone ជំនាន់ថ្មី ត្រូវបាន Apple បន្ថែមនូវលក្ខណ:ពិសេសជាច្រើន ដែល​​ប្លែកជាង​ឆ្នាំមុន ជាពិសេសគឺកាមេរ៉ាភ្លោះតែម្ដង៕

iphone7-plus-jet-black

មតិយោបល់