ក្រុមហ៊ុន GoPro នឹងកាត់បន្ថយកម្លាំងពលកម្ម ១៥ ភាគរយ ដោយមានបំណងចង់ឲ្យទម្រង់អាជីវកម្មខ្លួនរីកចម្រើនទ្បើង បន្ទាប់ពីសកម្មភាពបរាជ័យរបស់ក្រុមហ៊ុនកន្លងទៅ។
ក្រុមហ៊ុននេះ កាលពីថ្ងៃពុធបានប្រកាសឲ្យដឹង នូវសកម្មភាពមួយចំនួន ដើម្បីឈានទៅដល់ការចំណេញ រួមបញ្ចូលដោយការបន្ថយបុគ្គលិកប្រមាណ ១,៧០០ នាក់ ក្នុងនោះក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ប្រធានក្រុមហ៊ុនរបស់ខ្លួន គឺលោក Tony Bates នឹងចាកចេញពីក្រុមហ៊ុន។
ក្រុមហ៊ុន GoPro បានឲ្យដឹងទៀតថា ដំណើរការសារជាថ្មីរបស់ក្រុមហ៊ុន ក្នុងឆ្នាំ ២០១៧ នឹងត្រូវកែសម្រួលដោយការកាត់បន្ថយការចំណាយប្រតិបត្តិការរហូតដល់ ៦៥០ លានដុល្លារ ដែលកាលពីឆ្នាំ ២០១៦ ក្នុងរយៈពេលបីត្រីមាសដំបូង ក្រុមហ៊ុនបានកាត់ចោលចំណាយប្រតិបត្តិការចំនួន ៥៩៦ លានដុល្លារ។
មកទល់ពេលនេះ ក្រុមហ៊ុន GoPro ត្រូវបានគេរំពឹងទុកថា នឹងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលរបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំក្រោយ៕
មតិយោបល់