អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលមានជាងគេបំផុតលោក Donald Trump បានថ្លែងមុនពេលថ្ងៃចូលកាន់កាប់សេតវិមានថា លោកនិងដកខ្លួនចេញពីការធ្វើពាណិជ្ជកម្មសាកល ដើម្បីជៀសវាងកុំឲ្យមានទំនាស់ផលប្រយោជន៍ ក្នុងការដឹកនាំប្រទេស។
នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកTrump កាលពីថ្ងៃពុធ បានសរសេរនៅលើបណ្តាញសង្គម( Twitter ) របស់លោកថា លោកនឹងបោះបង់ចោលការគ្រប់គ្រងលើ កន្លែងវាយកូនហ្គោល ការគ្រប់គ្រងរមណីដ្ឋាន សណ្ឋាគារ អាគារការិយាល័យ ដែលមាតម្លៃរាប់សែនលានដុល្លារ នៅសហរដ្ឋអាមេរិក និងក្នុងប្រទេស១៨ផ្សេងទៀត។
យោងតាមអ្នកវិភាគសង្គម និងសេដ្ឋកិច្ចអាមេរិក បានឲ្យដឹងថា អ្វីដែលលោក Trump គ្រោងនឹងធ្វើ អាចកាត់បន្ថយជម្លោះផ្ទៃក្នុង រវាងបក្សទាំងពីរ និងអាចជួយជំរុញកំណើនសេដ្ឋកិច្ច។
សូមជំរាបថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump និងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៧។
តាមច្បាប់របស់អាមេរិក ប្រធានាធិបតីមិនតម្រូវឲ្យលះបង់សិទ្ ធិក្នុងការកាន់កាប់ក្រុមហ៊ុនរបស់លោកនោះទេ៕
មតិយោបល់