អេក្រង់ប្រភេទ 3D Touch ត្រូវបានក្រុមហ៊ុន Apple បំពាក់លើទូរសព្ទ iPhone ស៊េរី 6s/ 6s Plus និង 7/ 7 Plus។ វាត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យលោកអ្នកចូលទៅកាន់មុខងារសាមញ្ញផ្សេងៗក្នុងទូរសព្ទបានរហ័ស ដោយគ្រាន់តែចុចសង្កត់ថើរៗលើផ្ទៃអេក្រង់។ ក្នុងនោះ វាក៏មាន Shortcut មួយនៅលើកម្មវិធី Phone (កម្មវិធីហៅទូរសព្ទ) ដែលអាចឱ្យលោកអ្នកជ្រើសនូវជម្រើសហៅចេញតាម ៣ មុខងារគឺ៖ ហៅចេញតាមធម្មតា តាម FaceTime ជាវីដេអូ និងតាម FaceTime ជាសំឡេង។

ដើម្បីធ្វើដូច្នេះបាន លោកអ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម៖
– បើកកម្មវិធី Phone រួចចុចលើមឺនុយ Keypad នៅខាងក្រោមផ្ទាំងកម្មវិធី
– បន្ទាប់មក វាយបញ្ចូលលេខទូរសព្ទទំនាក់ទំនង រួចចុចសង្កត់ថើរៗលើប៊ូតុង Call

– ភ្លាមៗនោះ មឺនុយ Pop-up មួយនឹងបង្ហាញឡើង ជាមួយជម្រើស ៣: Call, FaceTime Video, និង FaceTime Audio។

– បន្ទាប់មកទៀត លោកអ្នកអាចជ្រើសយកជម្រើសមួយណាក៏បានដើម្បីធ្វើការហៅទូរសព្ទចេញទៅកាន់លេខដែលខ្លួនបានវាយបញ្ចូល។
ចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមពីមុខងារ FaceTime
ប្រភពព័ត៌មានៈ igeekblog
មតិយោបល់