ព័ត៌មានបច្ចេកវិទ្យា

រូបភាព 3D របស់ទូរស័ព្ទដៃ Galaxy S8 គួរជឿទុកចិត្តបាន

មកទល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីទូរស័ព្ទដៃ Galaxy S8 ប៉ុន្តែវាអាចនឹងពិបាក ក្នុងការនិយាយថាព័ត៌មាន ណាមួយគួរឲ្យជឿទុកចិត្តបាននោះ។ ក្រុមហ៊ុនផលិត Case មួយ ( ដែលមិនបញ្ចេញឈ្មោះ) បានបង្ហោះរូបភាព 3D នៃទូរស័ព្ទដៃ Galaxy S8 ដោយផ្អែកលើគំនូសតាងនៃភាពត្រឹមត្រូវជាក់លាក់មួយ។

រូបភាពទាំងនោះមានត្រឹមតែ ៣ សន្លឹកប៉ុណ្ណោះ ប៉ុន្តែមានអត្ថន័យបរិបូណ៌។ ចំណុចដំបូង គឺក្រុមហ៊ុន Samsung បានជ្រើសយកគែមរាងកោង ( Edge ) មករចនាបន្តបន្ទាប់គ្នាលើទូរស័ព្ទដៃរបស់គេ ដូចនេះក្នុងរូបភាពបង្ហាញមកថា Galaxy S8 មានគែមរាងកោង វាពិតជាគួរឲ្យទទួលជឿ។ រីឯប៊ូតុង Home ត្រូវបានលុបចោលចេញពីផ្នែកខាងមុខនៃអេក្រង់ ដូចនេះការស្កេនក្រយៅដៃត្រូវប្រើដោយអេក្រង់ជំនួសវិញ។

គួរបញ្ជាក់ដែលថា Galaxy S8 រចនាមកជាមួយរន្ធបំពងសម្លេងពីរកន្លែង គឺនៅផ្ទៃខាងលើ និងខាងក្រោមនៃអេក្រង់ បើដូចនេះមែន Galaxy S8 អាចនឹងបញ្ចេញសម្លេងបែប Stereo បានហើយ។ ចំណែកឯរន្ធដោតកាសទំហំ 3.5mm មានធម្មតា ប៉ុន្តែរន្ធ USB មិនច្បាស់ថាជាប្រភេទអ្វីឡើយ។ បើយោងតាមរូបភាពបង្ហាញមកនេះ វាមើលទៅដូចជាប្រភេទ microUSB ( ដែលជារន្ធសេរ៊ីចាស់ ) ប៉ុន្តែចំពោះទូរស័ព្ទដៃទាំង Note 7 និង Galaxy A សេរ៊ីឆ្នាំ 2017 បាននឹងកំពុងប្រើប្រាស់រន្ធដោតប្រភេទ USB-C ( សេរ៊ីថ្មី ) យើងមើលឃើញមិនច្បាស់ថា Samsung នឹងដើរត្រលប់ក្រោយឬអត់នោះទេ។

ចំណុចចុងក្រោយ បានបង្ហាញថា វាមិនមានកាមេរ៉ាភ្លោះនោះទេ។ យ៉ាងណាមិញកាមេរ៉ាភ្លោះអាចនឹងមានលើ Galaxy S8 Plus។ កាលបរិច្ឆេទបញ្ចេញទូរស័ព្ទដៃ Samsung Galaxy S8 គឺត្រូវបានរាយការណ៍មកថា កំណត់យកថ្ងៃទី ១៨ ខែមេសា បើគិតទៅគឺ រយ:ពេលចំនួន ១៣ ខែ ក្រោយការចេញ Galaxy S7 និង S7 Edge។

ប្រភពព័ត៌មាន៖ Gsmarena.com

មតិយោបល់