អាមេរិក៖ Samsung បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលទទួលបានចំណែកទីផ្សារច្រើនជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា ខណៈនៅក្នុងប្រទេសចិន ស្ទើរតែគ្មានកៅអីអង្គុយ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ស្ថាប័នវិភាគទីផ្សារ IDC បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៦នេះ ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង Samsung ក្ដោបបានចំណែកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា ចំនួន ២៥.១ភាគរយ ខណៈក្រុមហ៊ុនក្នុងស្រុក Micromax ក្ដោបចំណែកទីផ្សារបាន ១២.៩ភាគរយ។
បើនិយាយពីក្រុមហ៊ុន Apple វិញ ស្ទើរតែបាត់មុខ ហើយបើតាមការស្ទង់មតិបានឲ្យដឹងថា មកពី iPhone មានតម្លៃខ្ពស់ ទើបមិនអាចប្រជែងជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនផ្សេងៗបាន ខណៈដែលស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងមានតម្លៃទាប និងគុណខ្ពស់ប្រហាក់ប្រហែល iPhone៕
មតិយោបល់