ព័ត៌មានបច្ចេកវិទ្យា

អាមេរិកនាំមុខពិភពលោក ក្នុងការបាញ់គ្រាប់រ៉ុក្កែតទៅលើលំហ ប្រចាំឆ្នាំ២០១៦

bn-qz790_1130go_im_20161130072132

ប្រទេសមហាអំណាចសហរដ្ឋអាមេរិក បានឈានមុខគេលើពិភពលោក សម្រាប់ការបាញ់បង្ហោះគ្រាប់រុកកែត ច្រើនជាងគេក្នុងឆ្នាំ២០១៦ជាលើកដំបូងចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក។ អាមេរិកនិងបញ្ចប់ការបាញ់បង្ហោះ រ៉ុក្កែតចំនួន ២០គ្រាប់ទៅលើលំហ រីឯប្រទេសចិននឹងទទួលបានលេខរៀងទី២ ជាមួយការបង្ហោះរុក្កែតចំនួន១៩ គ្រាប់ និងប្រទេសរុស្សីទទួលបានលេខរៀងទី៣ ជាមួយការបង្ហោះរ៉ុក្កែតចំនួន១៨ គ្រាប់។ ឆ្នាំ២០១៦នេះ គឺជាលើកទីមួយហើយ ដែលប្រទេសរុស្សីបញ្ចប់ការបង្ហោះគ្រាប់រ៉ុក្កែតរបស់ខ្លួន ក្រោយប្រទេសចិន និងតិចជាង។

ចាប់តាំងពីចុងទសវត្សឆ្នាំ ១៩៦០ មកប្រទេសរុស្សីបានឈានមុខគេ ស្ថិតក្នុងអាត្រាប្រចាំឆ្នាំ នៃការបាញ់បង្ហោះរ៉ុក្កែត ជាង១០០ គ្រាប់ ក្នុងមួយឆ្នាំ។ មកដល់ទសវត្សឆ្នាំ ១៩៩០ ប្រទេសមហាអំណាចសហរដ្ឋអាមេរិក បានវ៉ាដាច់រុស្សី ក្រោយការដួលរលំសហភាពសូវៀត។ រាប់ចាប់តាំងពីឆ្នាំ ១៩៥៧ មកប្រទេសរុស្សីបានបង្ហោះរ៉ុក្កែតជាង៣០០០ គ្រាប់ហើយ ច្រើនជាង២ដងបើប្រៀបទៅនឹងសហរដ្ឋអាមេរិក។

ប៉ុន្តែថ្ងៃនេះ ប្រទេសរុស្សីមានអាត្រាធ្លាក់ចុះយ៉ាងខ្លាំងដោយសាររុស្សី កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ក៏បានកាត់បន្ថយថវិការ ក្នុងវិស័យអាវកាស។

សម្រាប់ការផ្តល់មូលនិធិក្នុងវិស័យអាវកាសរុស្សីឈរនៅត្រឹម ២១,៥ ពាន់លានដុល្លារតែប៉ុណ្ណោះ រីឯអង្គការណាសា បានទទួលបានជំនួយថវិការ ១៩,៣ ពាន់លាន សម្រាប់ឆ្នាំ ២០១៦នេះ។ ការនាំមុខដោយសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកថា នឹងកើនឡើងជាមួយការបង្កើនចំណងដៃគូរសហការរវាងក្រុមហ៊ុនអាវកាសឯកជនដូចជា ក្រុមហ៊ុន SpaceX និង ក្រុមហ៊ុន Blue Origin ជាដើម៕

មតិយោបល់