ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«កំពូលល្ងង់នៅអាស៊ី» ប្រកាសបំបែកកំណត់ត្រា ក្រោយចេញTrailerផ្លូវការ

ភ្លាមៗបន្ទាប់ពីបញ្ចេញTrailer រឿង “កំពូលល្ងង់នៅអាស៊ី” គេកត់សម្គាល់ថាឈុតឆាកខ្លីរបស់ខ្សែរឿងមួយនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីក្រុមអ្នកលេងហ្វេសប៊ុក។ ក្រៅពីឃើញមានការចែកចាយចេញច្រើន ខុសពីTrailer របស់រឿងផ្សេងៗ វីដេអូដែលបានបង្ហាញពីឈុតឆាក សំខាន់ៗនៅក្នុងរឿងនេះ ក៏ប្រកាសថានឹងបំបែកកំណត់ត្រា ឲ្យមានអ្នកទស្សនាលើTrailer របស់ខ្លួនរហូតដល់២លាននាក់យ៉ាងហោច បន្ទាប់ពីយោងលើវីដេអូបទចម្រៀង«លក់ថ្នាំ» ដែលបកស្រាយដោយលោកពែកមី និងនាយគ្រឿន សម្រាប់ប្រើក្នុងរឿងនេះ មានគេចូលទស្សនាដល់ទៅជាងមួយលាន រួចទៅហើយចាប់តាំងពីបានបង្ហោះ។

លោកឡេង ណាវ៉ាត្រា ចាងហ្វាងផលិតកម្ម Galaxy បានថ្លែងភ្លាមៗក្រោយពីការបង្ហោះវីដេអូTrailer របស់រឿង«កំពូលល្ងង់នៅអាស៊ី» នៅប៉ុន្មាននាទីក្រោយថា Trailer រឿងដំបូងរបស់ខ្លួននឹងមានការរំពឹងថា អាចមានអ្នកចូលទស្សនាច្រើនជាង២លាននាក់ ហើយលោកបញ្ជាក់ថា ប្រសិនបើចំនួនអ្នកឈានដល់តួលេខនោះមែន គឺនឹងបំបែកកំណត់ត្រា ជាលើកដំបូងនៅកម្ពុជា សម្រាប់ឈុតឆាករឿងខ្លីរបស់ភាពយន្តខ្មែរ ដែលបានបង្ហោះឡើង។ លោកថាផ្អែកតាមវីដេអូបទចម្រៀង«លក់ថ្នាំ» ដែលក្រុមហ៊ុនបានបង្ហោះ គឺមានអ្នកទស្សនាប្រកៀកប្រកិតនឹង ២លាននាក់ មិនធ្លាប់មាន ទើបលោកមានការរំពឹងថាTrailer រឿង«កំពូលល្ងង់នៅអាស៊ី» ដែលទើបបង្ហោះឡើង ក៏ពិតជាមានចំនួនអ្នកទស្សនាច្រើនជាង២លាននាក់ មិនខុសពីការរំពឹង ដោយសារតែរឿងមួយនេះ គឺជារឿងដែលបានកន្ទ្រាក់ការចាប់អារម្មណ៍ បានខ្ពស់ទៅហើយតាំងពីមិនទាន់ថតចប់។ លោកថាខ្សែរឿងទាំងមូល ទើបតែត្រូវថតចប់ និងបានកាត់តរួចរាល់កាលពីចុងខែវិច្ឆិកាមុននេះប៉ុណ្ណោះ ដោយខាងផលិតកម្ម Galaxy សម្រេចយកដើមខែធ្នូ ធ្វើជាទីចាប់ផ្ដើមក្នុងការបង្ហោះTrailer តែម្ដង ដើម្បីស្វែងរកចំនួនអ្នកចូលទស្សនាឈានទៅបំបែកកំណត់ត្រា ឲ្យបានយ៉ាងហោច២លាននាក់ ដើម្បីឈរជើងជាTrailer ដែលមានអ្នកចូលទស្សនាខ្ពស់ជាងគេនៅកម្ពុជា។ ខ្សែនេះលោកថា សម្ដែងដោយនាយពែកមី នាយ គ្រឿន នាយកណ្ដុរ លោក ម៉ារ៉ា ប៊ុណ្ណា កញ្ញា រីយ៉ា និងតារាប្រុសស្រីល្បី ឈ្មោះជាច្រើន ប៉ុន្តែក្ដីរំពឹងរបស់សាច់រឿង គឺភាពកំប្លុកកំប្លែង និងឈុតឆាកហួសចិត្តរាប់មិនអស់ ដែលលោកបញ្ជាក់ថា អ្នកទស្សនាគឺមិននឹកស្មានដល់ ។

លោកថាខ្សែរឿង«កំពូលល្ងង់នៅអាស៊ី»នឹងផ្ដើមការដាក់បញ្ចាំង គ្រប់រោងនៅថ្ងៃទី១៥ ធ្នូខាងមុខ ដោយ Trailer របស់រឿងនេះ នឹងមានអ្នកទស្សនា មិនក្រោម២លាននាក់ នោះឡើយទម្រាំតែដល់នឹងថ្ងៃ ត្រូវបញ្ចាំងតាមកុន។ ផលិតកររូបនេះ នៅតែបង្ហាញជំនឿចិត្តយ៉ាងខ្លាំង ថាស្នាដៃរបស់ខ្លួននឹងបំបែកកំណត់ត្រា ជាភាពយន្តដែលមានអ្នកទស្សនាច្រើនជាងគេ សម្រាប់បើកឆាកឆ្នាំ២០១៧ បើទោះជារឿងបែបកំប្លែងរបស់ផលិតកម្មផ្សេងទៀត ក៏ត្រូវផលិតករអះអាងដូចគ្នា ពីជំនឿចិត្តបែបនេះ ៕

%e1%9e%80%e1%9f%86%e1%9e%96%e1%9e%bc%e1%9e%9b%e1%9e%9b%e1%9f%92%e1%9e%84%e1%9e%84%e1%9f%8b%e1%9e%93%e1%9f%85%e1%9e%a2%e1%9e%b6%e1%9e%9f%e1%9f%8a%e1%9e%b8-1%e1%9e%80%e1%9f%86%e1%9e%96%e1%9e%bc%e1%9e%9b%e1%9e%9b%e1%9f%92%e1%9e%84%e1%9e%84%e1%9f%8b%e1%9e%93%e1%9f%85%e1%9e%a2%e1%9e%b6%e1%9e%9f%e1%9f%8a%e1%9e%b8-3%e1%9e%80%e1%9f%86%e1%9e%96%e1%9e%bc%e1%9e%9b%e1%9e%9b%e1%9f%92%e1%9e%84%e1%9e%84%e1%9f%8b%e1%9e%93%e1%9f%85%e1%9e%a2%e1%9e%b6%e1%9e%9f%e1%9f%8a%e1%9e%b8-4%e1%9e%80%e1%9f%86%e1%9e%96%e1%9e%bc%e1%9e%9b%e1%9e%9b%e1%9f%92%e1%9e%84%e1%9e%84%e1%9f%8b%e1%9e%93%e1%9f%85%e1%9e%a2%e1%9e%b6%e1%9e%9f%e1%9f%8a%e1%9e%b8-5%e1%9e%80%e1%9f%86%e1%9e%96%e1%9e%bc%e1%9e%9b%e1%9e%9b%e1%9f%92%e1%9e%84%e1%9e%84%e1%9f%8b%e1%9e%93%e1%9f%85%e1%9e%a2%e1%9e%b6%e1%9e%9f%e1%9f%8a%e1%9e%b8-6

មតិយោបល់