ព័ត៌មានបច្ចេកវិទ្យា

Honda CRF450R ស៊េរីឆ្នាំ ២០១៧ គ្រប់យ៉ាងសុទ្ធតែត្រូវបានរចនាថ្មីទាំងអស់


Honda CRF450R ស៊េរីឆ្នាំ ២០១៧ ត្រូវបានរចនាសារជាថ្មីលើគ្រប់ផ្នែកទាំងអស់ ប៉ុន្តែ នៅតែរក្សាបានរូបរាងជាម៉ូតូប្រភេទត្រៃដ៏ពេញនិយមរបស់ក្រុមហ៊ុន Honda ដដែល ព្រមជាមួយការបំពាក់ស៊ីម៉ាំងមួយគូ និងរឺស៊ឺប៊ូមកណ្តាលមួយរបស់ Unicam។


ចាប់ពីម៉ាស៊ីនខាងក្នុង រហូតដល់គ្រឿងជ័រខាងក្រៅ គឺសុទ្ធតែត្រូវបានរចនាម៉ូដថ្មី ឱ្យមើលទៅកាន់តែទំនើប និងទាន់សម័យកាល។ មិនតែប៉ុណ្ណោះ សមាសធាតុមួយចំនួនត្រូវបានផ្លាស់ប្តូរឱ្យកាន់តែរឹងមាំជាងមុន ជាអាទិ៍ ប៊ូមមុខរបស់វាត្រូវបានប្តូរពីប៊ូមប្រភេទ Air ទៅប្រភេទ Spring ជាមួយប្រវែង ៤៩ មីល្លីម៉ែត្រ ដើម្បីបំពេញតាមសំណូមពររបស់អ្នកជិះជាច្រើន។ ដោយសារតែប៊ូមប្រភេទ Spring ធ្ងន់ជាងប៊ូបប្រភេទ Air ម្លោះហើយ Honda បានកែលំអរតួដែកសាក់ស៊ីរបស់វាឱ្យមានទម្ងន់រាងស្រាលបន្តិចវិញ។

ក្រុមហ៊ុន Honda ក៏បានធ្វើមជ្ឈការទម្ងន់លើផ្នែកជាច្រើនផងដែរ ដោយបានទម្លាក់ធុងសាំងឱ្យចុះនៅទាបបន្តិច បង្ខិតស៊ីម៉ាំងចូលប្រមាណពីរបីមីល្លីម៉ែត្រ និងផ្លាស់ប្តូរទីតាំងម៉ូទ័រថ្មីរបស់វាឱ្យឋិតនៅចំទីប្រជុំទម្ងន់កាន់តែល្អជាដើម។ Honda CRF450R ស៊េរីឆ្នាំ ២០១៧ ត្រូវបានដាក់លក់ក្នុងតម្លៃ ៩,៩៩៩ ដុល្លារ នៅលើគេហទំព័រ www.powersport.honda.com។


ប្រភពព័ត៌មាន៖ rockymountainatvmc

មតិយោបល់