អ៊ីរ៉ាក់ៈ យោធាអ៊ីរ៉ាក់ បានឆ្លើយតបទៅនឹងអ្វី ដែលខ្លួនហៅថាជា រឿងក្លែងក្លាយ ក្រោយរងការចោទប្រកាន់ថា ការវាយប្រហារតាមអាកាសរបស់ទាហានអ៊ីរ៉ាក់ បានសម្លាប់ជនស៊ីវិលរាប់សិបនាក់ នៅទីក្រុង al-Qaim ជាតំបន់កាន់កាប់ ដោយក្រុមភេរវករ ISIL ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។
មេបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ម្នាក់ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការវាយប្រហារដែនអាកាស ទៅលើគោលដៅកំណត់ កាលពីពេលថ្មីៗនេះ បានសម្លាប់ពួកយុទ្ធជនបរទេសនៃរដ្ឋអ៊ីស្លាម និងក្រុមភេរវករ Levant ក្នុងប្រទេសអ៊ីរ៉ាក់រាប់សិបនាក់ តែមិនមែនជនស៊ីវិលនោះទេ៕
មតិយោបល់