រថយន្ត BMW X3 xDrive20d M Sport គឺប្រភេទរថយន្តដែលបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត TwinPower Turbo 2.0-liter ដោយផ្តល់ថាមពល ១៩០សេះ និងប្រើប្រាស់ប្រេងឥន្ធនៈ ១៧,៩ គីឡូម៉ែត្រ ក្នុង១លីត្រ ។ ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យរថយន្តនេះបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមពួកអភិជន។
BMW X3 xDrive20d M Sport មកព្រមគ្នាជាមួយនឹងកញ្ចក់ដែលមានលក្ខណៈធំទូលាយ មានប្រពន្ធគ្រប់គ្រង Performance Control ហើយកង់បានបំពាក់ដោយ Double-Spoke. 622M មានទំហំ ១៩អ៊ីន ដែលជាប្រភេទយ៉ាន់ស្ព័រ បង្កឲ្យមានលក្ខណៈសុវត្ថិភាពបំផុត ក្នុងអំឡុងពេលធ្វើដំណើរបើកបរ។ ដោយឡែកតម្លៃវិញគឺ ៤៧០០០ ដុល្លារអាម៉េរិក សម្រាប់តម្លៃក្រៅស្រុក ៕
មតិយោបល់