ទូរស័ព្ទដៃ iPhone 7 ទើបតែចេញបានប្រហែល ២ ទៅ ៣ ខែប៉ុណ្ណោះ ប៉ុន្តែទទួលបានការចាប់អារម្មណ៍ខ្ពស់ជាងទូរស័ព្ទដៃជំនាន់ទី ១០ គឺ iPhone 8 ដែលត្រៀមក្លាយខ្លួនជាស្មាតហ្វូនជំនាន់បន្ទាប់នៃក្រុមហ៊ុន Apple ទៅទៀត ដោយសារវាបានលេចចេញរូបរាងមួយចំនួនដែលគួរទទួលយកទៅហើយក៏ដោយ ក៏ពុំសូវទទួលបានការចាប់អាម្មណ៍ក្រាស់ក្រែលពីសំណាក់អ្នកគាំទ្រឡើយ នេះបើយោងតាមគំនិតរបស់លោក Iskander Utebayey។
គំនិតរចនាបថចុងក្រោយបង្អស់របស់អ្នកជំនាញឌីហ្សាញម្នាក់ឈ្មោះថា Iskander Utebayey ដែលមិនមែនជាអ្នកបញ្ចេញត្រឹមភិនភាគអេក្រង់នៅលើ iPhone 8 ឲ្យយើងឃើញមួយមុខទេ ប៉ុន្តែពេលនេះគាត់បានបង្ហាញការដាក់បញ្ចូលកាមេរ៉ានៅចំកណ្តាលនៃឡូហ្គូផ្លែប៉ោមរបស់ iPhone 8 ថែមទៀត។
ជាធម្មតា ក្រុមហ៊ុន Apple តែងតែរចនាឡូហ្គូផ្លែប៉ោមដាក់នៅដោយឡែកពីគេ នឹងមិនដែលដាក់បន្ថែមអ្វីនៅត្រង់នោះទេ ប៉ុន្តែដើម្បីជាការភ្ញាក់ផ្អើលសម្រាប់ខួបទី ១០ នៃទូរស័ព្ទដៃ iPhone ក្រុមហ៊ុននេះទំនងជានឹងបំពាក់រចនាបថថ្មីពិសេស២ ឬ ៣ យ៉ាងថែមទៀតក៏មិនដឹង។ ចំពោះគំនិតរបស់លោក Utebayey វិញគិតថាការដាក់បញ្ចូលធាតុសំខាន់ ទៅក្នុងឡូហ្គូផ្លែប៉ោមគឺជាការបំផុសគំនិតមួយ បើទោះបីជាវាមិនសូវទំនងក៏ដោយ យ៉ាងហោចណាស់នេះគឺជាជម្រើសសម្រាប់ការឌីហ្សាញបែបថ្មី។
នេះជាវីដេអូគំនិតឌីហ្សាញថ្មីដោយលោក Iskander Utebayev៖
ប្រសិនបើ iPhone 8 ចេញមកដូចជាគំនិតនៃការឌីហ្សាញរបស់លោកពិតមែន វាប្រហែលជាអាចពាំនាំការលក់ដាច់ខ្លាំងម្តងទៀតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ៕
ប្រភព៖ masable.com
មតិយោបល់