ព័ត៌មានបច្ចេកវិទ្យា

៦ខែដំបូងឆ្នាំនេះ Huawei រកចំណូលពីការលក់បានជិត ៣៧ពាន់លានដុល្លារ

ចិន៖ Huawei Technologies Co Ltd ជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាទូរគមនាគមន៍ធំជាងគេបំផុត បាន​ឲ្យ​ដឹងនៅថ្ងៃនេះថា ប្រាក់ចំណូលពីការលក់នៅពាក់កណ្ដាលឆ្នាំនេះ កើនឡើង៤០ ភាគរយ។ នេះ​បើយោងតាម​ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកក្កដា។

យោងតាមសេចក្ដីប្រកាសរបស់ Huawei បានឲ្យដឹងថា ប្រាក់ចំណូលពីការលក់នៅក្នុងរយៈពេល ៦ខែដំបូង ក្នុងឆ្នាំ២០១៦នេះ ទទួលបាន ៣៦,៨ពាន់លានដុល្លារ​អាមេរិក។ លោកស្រី Sabrina Meng ប្រធានហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei បាន​ថ្លែងថា «យើងជឿជាក់ថា Huawei នឹងបន្តសន្ទុះនៃការកើនឡើងនេះ រហូតដល់បំណាច់ឆ្នាំ​ ពោលគឺពេញមួយនេះ នឹងទទួលបានការកើនឡើង​ខ្ពស់»។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Huawei បាន​កំណត់គោលដៅរកប្រាក់​ចំណូលឲ្យបាន ៧៥ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦នេះ៕

Huawei

មតិយោបល់