ចាប់តាំងពីរដ្ឋាភិបាលដឹកនាំដោយក្រុមយោធារបស់ថៃ និងផ្តើមរឹតបណ្តឹងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធើណែតរួចមក គេហទំព័រក្រសួងរដ្ឋផ្សេងៗ ត្រូវបានចោរបណ្តាញបច្ចេកវិជ្ជា ឬហៅថា Hacker វាយប្រហារបន្តបន្ទាប់ លុះរហូតដល់ថ្ងៃនេះ ស្ទើរតែទាំងអស់នៃគេហទំព័ររបស់រដ្ឋាភិបាល រាប់បញ្ចូលទាំងរបស់ក្រសួងការពារជាតិ និងទីភ្នាក់ងារសន្តិសុខជាតិ ត្រូវជាប់គាំងមិនអាចបើកបាន។
ក្រុមចោរដែលប្រកាសខ្លួនជាសកម្មជនអ៊ីនធើណែត គឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយពួកគេធ្វើដូចនេះ ក្នុងគោលបំណងជំទាស់នឹងការបង្កើតច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធើណែត (cyberlaw) ដែលទើបអនុម័តកាលពីថ្ងៃសុក្រ។ រដ្ឋាភិបាលយោធាថៃ ដឹកនាំដោយលោកឧត្តសនីយ៍ ប្រាយុធ ចាន-អូចា ដើម្បីរឹតត្បិតការបញ្ចេញមតិនៅតាមប្រព័ន្ធអនឡាញ ជាពិសេសតាមបណ្តាញសង្គម Facebook តែម្តង។
គួរបញ្ចាក់ថា ច្បាប់អ៊ីធើណែតថ្មីរបស់ថៃ នឹងដាក់ទោសទណ្ឌ ក្នុងកម្រិតធ្ងន់បំផុត ឱ្យជាប់គុករយៈពេល ៥ ឆ្នាំ និងពិន័យប្រាក់ចំនួន ២,៨០០ ដុល្លារ ដល់ជនទាំងឡាយណាដែលបញ្ចូលទិន្នន័យ ឬព័ត៌មានដែលមានលក្ខណៈបង្កាច់បង្ខូច ឬមិនពិត ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ហើយដែលត្រូវបានចាត់ទុកថា ដើម្បីបំផ្លិចបំផ្លាញប្រជាជន សន្តិសុខជាតិ សេវា ឬហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬបង្កភាពភ័យស្លន់ស្លោដល់សាធារណជន៕
ប្រភពព័ត៌មាន៖ aa.com.tr
មតិយោបល់