ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft ត្រូវគេរាយការណ៍ថា កំពុងសាកល្បងទូរសព្ទថ្មី ដើរដោយ Windows ត្រកូលថ្មី

យោងតាមរបាយការណ៍ថ្មីមួយ ស្រង់សម្តីចេញពីប្រភពឯករាជ្យពីររបស់ក្រុមហ៊ុន Microsoft បានឱ្យដឹងថា ក្រុមហ៊ុនផលិត Software យក្សរបស់អាមេរិក កំពុងសាកល្បងប្រព័ន្ធ Windows Mobile ត្រកូលថ្មី មានឈ្មោះខុសពីប្រព័ន្ធមុន សម្រាប់ទូរសព្ទដៃ។

ប្រភពដដែលបានបន្ថែមថា Microsoft កំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការសម្រាប់បំពាក់លើឧបករណ៍ចល័តរបស់ខ្លួន និងបន្ថែមសមាសធាតុផ្សំជា hardware ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីៗជាមួយឧបករណ៍ថ្មីរបស់ខ្លួនទៅដល់អតិថិជន ហើយនឹងដកនូវកម្មវិធីចាស់ៗដែលមិនមានការចាប់អារម្មណ៍ប្រើប្រាស់ចេញពីប្រព័ន្ធរបស់ខ្លួន។

គួររំឭកថា ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនផលិតចេញទូរសព្ទ ដែលមើលមិនដូចទូរសព្ទបច្ចុប្បន្ន ហើយថានឹងមិនសុខចិត្តឱ្យទីផ្សារស្មាតហ្វូនដែលអាចរកប្រាក់ចំណេញដ៏ច្រើនក្រាស់ក្រែល គ្មានវត្តមានរបស់ខ្លួនឡើយ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ប្រព័ន្ធ Windows Mobile ថ្មីសម្រាប់ទូរសព្ទនោះ មានឈ្មោះអ្វីពិតប្រាកដ ឬសម្រាប់បំពាក់លើស្មាតហ្វូនឈ្មោះអ្វីនោះទេ តែប្រសិនបើមានសេចក្តីរាយការណ៍បន្ថែម Post Tech នឹងពាំនាំមកជូនប្រិយមិត្តបន្តទៀត៕

ប្រភពព័ត៌មានៈ mspoweruser

មតិយោបល់