ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

Google Translate បានធ្វើកំណែរទម្រង់ឲ្យកាន់តែឆ្លាតវ័យជាងមុន

nmtblog900px-width-900

សម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោក អ្នកពិតជាមានសំណាងហើយព្រោះថា កម្មវិធីប្រែភាសានិងនៅជុំវិញអ្នករាល់គ្នា។ ក្រុមហ៊ុន Google បាននិយាយថា ខ្លួនបានធ្វើការអភិវឌ្ឍឲ្យកាន់តែអស្ចារ្យ ក្នុងការកែលម្អកម្មវិធី Google Translate ដែលមានដំណើរការទាំងនៅលើទូរស័ព្ទដៃ និង នៅលើគេហទំព័រ។

ក្រុមហ៊ុនយក្ស Google បានលើកឡើងថា ពួកគេឥឡូវកំពុងស្ថិតក្នុងការចូលរួមពីម៉ាស៊ីនបកប្រែមានសរសៃវិញ្ញាណ (Neural Machine Translation) ដាក់ទៅក្នុង Google Translate ដែលមានន័យថា Google Translate អាចមានសមត្ថភាពបកប្រែភាសាអត្ថបទទាំងមូល ក្នុងពេលតែមួយជំនួសពីការផ្តាច់ចេញនៃអត្ថបទ ទៅជាការដកឃ្លាតូចវិញ ហើយនឹងធ្វើការបកប្រែបំណែកអត្ថបទទាំងមូល។

លទ្ធផលពីការប្រែភាសានឹងចេញមកលក្ខណៈបែបធម្មជាតិ ជាមួយនិងការសម្រួលឃ្លងឃ្លា និង វេយ្យាករណ៍ នេះជាសម្តីរបស់ក្រុមហ៊ុនយក្ស Google៕

មតិយោបល់