ព័ត៌មានបច្ចេកវិទ្យា

ភ្លេចលេខសម្ងាត់ Apple ID ទាញថ្មីបានតាមវិធីនេះ

ជាធម្មតា ប្រសិនបើប្រិយមិត្ត ខានប្រើប្រាស់គណនី Apple ID យូរៗទៅ ប្រហែលជានឹងភ្លេចលេខសម្ងាត់របស់វា ព្រោះតែមិនបានកត់ចំណាំ Password ទុក។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់ iPhone/iPad មួយចំនួនតូច ឲ្យតែពេលណាភ្លេចលេខសម្ងាត់ Apple ID ដឹងតែសុំឲ្យគេជួយបង្កើតថ្មីមួយទៀត (ករណីមិនចេះបង្កើតខ្លួនឯង)។ ទោះយ៉ាងណា យើងមិនចាំបាច់បង្កើតថ្មីនោះទេ ជៀសវៀងខាតពេលវេលាច្រើន ឬចំណាយថវិកាផ្សេងៗ ដោយគ្រាន់តែធ្វើការទាញលេខសម្ងាត់ថ្មី (Reset Password) តាមវិធីងាយស្រួលប៉ុន្មានជំហានខាងក្រោមនេះ៖

#លក្ខខណ្ឌអនុវត្ត

  • ជាម្ចាស់នៃគណនីអ៊ីម៉ែលដែលបានយកទៅចុះឈ្មោះបង្កើត Apple ID

#វិធីអនុវត្ត

១ – សូមចូលទៅកាន់អាសយដ្ឋាននេះ iforgot.apple.com/password/verify/appleid

២​ – វាយបញ្ចូលឈ្មោះគណនីអ៊ីម៉ែលដែលបានយកទៅចុះឈ្មោះបង្កើត Apple ID និង បញ្ចូលអក្សរ/លេខ ឲ្យដូចអក្សរពណ៌ខ្មៅក្នុងប្រអប់ បន្ទាប់មកចុចលើប៊ូតុង Next ខាងស្តាំពាក្យ Apple ID

៣ – ជ្រើសរើសយក I need to reset my password រួចចុចលើប៊ូតុង Next ម្តងទៀត

៤ – ជ្រើសរើសយក Get an email រួចហើយ ចុចលើប៊ូតុង Next ម្តងទៀត ក្រោយមកចុចពាក្យ Done អ្នកនឹងទទួលបានសារមួយថ្មីពីក្រុមហ៊ុន Apple នៅក្នុងគណនីអ៊ីម៉ែល

៥ – សូមចូលទៅបើក សារដែលក្រុមហ៊ុន Apple បានផ្ញើមក រួចចុចលើពាក្យថា Reset now >

៦ – វាយបញ្ចូលលេខសម្ងាត់ តាមលក្ខខណ្ឌខាងក្រោម៖

  • តម្រូវឲ្យបញ្ចូលពាក្យសម្ងាត់ចាប់ពី ៨ ខ្ទង់ឡើងទៅ
  • ត្រូវមានអក្សរធំ និងអក្សរតូច ផ្សំគ្នា
  • យ៉ាងហោចណាស់បញ្ចូលតួលេខឲ្យបាន ១ ខ្ទង់
  • បញ្ចូលលេខសម្ងាត់ប្រអប់ទី១ និង ទី២ ឲ្យដូចគ្នា

ក្រោយមក ចុចលើប៊ូតុង Next ជាចុងក្រោយអ្នកនឹងអាចប្រើប្រាស់ Apple ID ជាមួយនិងលេខសម្ងាត់ថ្មីនេះបានវិញហើយ៕

មតិយោបល់