PJ9 គឺជាឧបករណ៍បំពងសំឡេងឥតខ្សែដែលក្រុមហ៊ុន LG ទើបបានទម្លាយឱ្យឃើញ ខណៈព្រឹត្តិការណ៍តាំងបង្ហាញផលិតផលអេឡិចត្រូនិកប្រចាំឆ្នាំរបស់ពិភពលោក ឬហៅកាត់ថា CES ឆ្នាំ ២០១៧ កាន់តែខិតជិតចូលមកដល់។
ឧបករណ៍បំពងសំឡេងដែលអាចបញ្ចេញសំឡេងរង្វង់ ៣៦០ ដឺក្រេ មួយនេះ មានសមត្ថភាពវេទមន្ត អាចអណ្តែតខ្លួនលើអាកាសក៏បាន ហើយអាចមុជចូលក្នុងទឹកក៏បាន។ វាភ្ជាប់ជាមួយឧបករណ៍ពីរក្នុងពេលតែមួយតាមរយៈប្រព័ន្ធ Bluetooth ហើយវានឹងបណ្តែតខ្លួនចុះលើទម្ររបស់វាដោយសន្សឹមៗ និងដោយស្វ័យប្រវត្តិ ក្រោយពេលអណ្តែតហើបផុតពីជើងទម្ររយៈពេល ១០ ម៉ោង ពោលគឺ ក្រោយពេលដែលវាហៀបនឹងអស់ថ្ម។ LG PJ9 នឹងត្រូវក្រុមហ៊ុនយកទៅតាំងបង្ហាញនៅឯពិព័រណ៌ CES នាទីក្រុង Las Vegas សហរដ្ឋអាមេរិក ក្នុងអំឡុងថ្ងៃទី ៥-៨ មករា ២០១៧៕
ប្រភពព័ត៌មាន៖ cnet
មតិយោបល់