បរទេសៈ ជាទូទៅយើងធ្លាប់ដឹងហើយថា ក្រុមហ៊ុន Apple តែងតែបញ្ចេញម៉ូដែលជំនាន់ថ្មីរបស់ខ្លួន ក្នុងវីដេអូនៅលើគណនី You Tube របស់ពួកគេ ដើម្បីផ្សព្វផ្សាយព័ត៌មានផ្លូវការ បន្ទាប់ពីព្រឹត្តិការណ៍ពិសេសរបស់ពួកគេ ត្រូវបានបញ្ចាប់។
ថ្មីៗនេះ ក្នុងព្រឹត្តិការណ៍ ”Hello Again” របស់ Apple បានបង្ហាញចេញវីដេអូជាបឋមទៅលើម៉ូដែល MacBook Pro ជំនន់ថ្មី។
វីដេអូថ្មីមួយនេះ បានផ្តោតសំខាន់ទៅលើ Acessibility ដែលបានបង្ហាញដោយបច្ចេកវិទ្យារបស់ក្រុមហ៊ុននេះថា នឹងអនុញ្ញាតឲ្យពួកអ្នកប្រើប្រាស់ អាចរីករាយជាមួយនឹងឧបករណ៍របស់ពួកគេផ្ទាល់។
លើសពីនេះទៅទៀត MacBook Pro ម៉ូដែលថ្មី Apple ថែមទាំងរួមបញ្ចូលទាំងមុខងារថ្មីគឺ OLED Touch Barផងដែរ។
ខាងក្រោមនេះ ជារូបភាពពិតរបស់ MacBook Pro ជំនន់ថ្មី៖
មតិយោបល់