Do Not Disturb ប្រែមកថា “ហាមរំខាន” គឺជាមុខងារពិសេសមួយដែលមានភ្ជាប់មកជាមួយឧបករណ៍ iPhone និង iPad គ្រប់ស៊េរី តាំងពីយូរដែរហើយ។ ប៉ុន្តែ នៅលើប្រព័ន្ធ iOS 10 ជំនាន់ចុងក្រោយនេះ វាត្រូវបានអភិវឌ្ឍឡើងកាន់តែសម្បូរបែប សម្រាប់អ្នកចាប់ផ្តើមប្រើប្រាស់ថ្មីថ្មោង អាចមានការភាន់ច្រឡំបន្តិចបន្តួចជាមួយការទាញកុងតាក់បិទបើកសំឡេង ឋិតនៅផ្នែកខាងឆ្វេងនៃទូរស័ព្ទដៃ iPhone ដែលអាចធ្វើការបិទសំឡេងបានដូចគ្នា។ ប៉ុន្តែ ក្រោយពេលអ្នកបានប្រើប្រាស់វាហើយ អ្នកប្រហែលជាគិតថា មុខងារ Do Not Disturb មានសក្តានុពលខ្លាំងជាង ដោយសារវាអាចបិទការហៅទូរស័ព្ទចូល ការផ្ញើសារចូល និងការផ្តល់ជូនដំណឹងផ្សេងៗ បន្ថែមជាច្រើនទៀត ដោយមិនចាំបាច់បិទ iPhone របស់អ្នកឡើយ។ខាងក្រោមជាគន្លឹះសំខាន់ៗដែលប្រិយមិត្តគួរតែដឹង៖
របៀបបើកមុខងារ Do Not Disturb
នៅពេលដែលអ្នកមិនចង់ឮសម្លេងរោទ៌ ឬការផ្តល់ជូនដំណឹងផ្សេងៗ ចេញពី iPhone ឬ iPad ឧទាហរណ៍ថា អំឡុងពេលដែលនៅក្នុងរោងកុន ឬកំពុងមានកិច្ចប្រជុំសំខាន់ៗ អ្នកអាចចុចបើកមុខងារ Do Not Disturb រួចអ្នកនឹងទទួលបានភាពស្ងាត់ស្ងៀម។
១ – ទាញបើក Control Center ដោយអូសពីខាងក្រោមអេក្រង់ ទាញឡើងទៅលើ
២ – ចុចលើប៊ុតុង មានរូបតាងដោយ ព្រះច័ន្ទមួយជំនិត ដើម្បីបើកដំណើរការមុខងារនេះ ឬចុចម្តងទៀតដើម្បីបិទវិញ
កំណត់ម៉ោងឲ្យបើក Do Not Disturb នៅពេលជាក់លាក់ណាមួយដោយស្វ័យប្រវត្តិ
ប្រសិនបើអ្នកចង់ឲ្យ iPhone ឬ iPad មានភាពស្ងប់ស្ងាត់ ខណៈពេលដែលអ្នកកំពុងតែគេង ឬនៅក្នុងថ្នាក់រៀន ឬធ្វើលំហាត់ប្រាណដែលមិនចង់ឲ្យមានសំឡេងរំខាន អ្នកអាចកំណត់ពេលជាក់លាក់ណាមួយ សម្រាប់ឲ្យមុខងារ Do Not Disturb បើកដំណើរការដោយស្វ័យប្រវត្តិ។
១ – បើកកម្មវិធី Settings
២ – ចុចលើ Do Not Disturb
៣ – ចុចលើ កុងតាក់ខាងស្តាំដៃពាក្យ Scheduled ដើម្បីធ្វើការបើក
៤ – ចុចលើ ម៉ោងពណ៌ខៀវ ស្ថិតនៅចំពីក្រោម កុងតាក់បើក Scheduled
៥ – អូសឡើង ឬចុះ ដើម្បីកំណត់ពេលវេលាបើកមុខងារ Do Not Disturb
កំណត់ការប្រើប្រាស់ Do Not Disturb
ប្រសិនបើប្រិយមិត្តគិតថា ការបើកមុខងារ Do Not Disturb វាបណ្តាលឲ្យអ្នកខកខានការផ្តល់ជូនដំណឹង ឬការហៅទូរស័ព្ទចូលក្នុងកិច្ចការងារជំនួញ អ្នកប្រាកដណាស់ថាពិតជាអាចកែកុនការប្រើប្រាស់ Do Not Disturb បានផងដែរ។
១ – បើកកម្មវិធី Settings
២ – ចុចលើ Do Not Disturb
៣ – ចុចលើ Allow Calls From នឹងលោតទៅផ្ទាំងមួយថ្មី
៤ – នៅក្នុងផ្ទាំង Allow Calls From មាន ៤ ជម្រើសផ្សេងៗគ្នា៖
- Everyone – អនុញាតការហៅទូរស័ព្ទចូល ចំពោះតែអ្នកដែលមានឈ្មោះនៅក្នុង Contact ប៉ុណ្ណោះ
- No One – មិនអនុញាតការហៅទូរស័ព្ទចូល ពីមនុស្សគ្រប់គ្នា
- Favorites – អនុញាតការហៅទូរស័ព្ទចូល ចំពោះតែអ្នកដែលមានឈ្មោះនៅក្នុង Favorites ប៉ុណ្ណោះ
- All Contacts Groups – អនុញាតការហៅទូរស័ព្ទចូល ចំពោះអ្នកដែលមានឈ្មោះនៅលើ Contacts Groups
៥ – ចុចលើ កុងតាក់ខាងស្តាំដៃពាក្យ Repeated Call ដើម្បីអនុញាតការហៅទូរស័ព្ទចូល ចំពោះលេខទូរស័ព្ទណាដែលខលចូលជាលើកទី២ ក្នុងពេល ៣នាទី រាប់ចាប់ពីការខលពីលើកទី១មក
៦ – នៅត្រង់ប្លុក SILENCE មាន ២ ជម្រើសផ្សេងគ្នា៖
- Always – ការហៅទូរស័ព្ទចូល និងការផ្តល់ជូនដំណឹង គឺមិនអនុញ្ញាតរាល់ពេលណាទាំងអស់
- Only while iPhone is locked – អនុញ្ញាតឲ្យធ្វើការហៅទូរស័ព្ទចូល ប្រសិនបើ iPhone កំពុងត្រូវបានប្រើប្រាស់។
សូមចូលរួមចែករំលែកចំណេះដឹងថ្មីៗ ទៅកាន់បងប្អូន និងមិត្តភក្តិជាទីស្រលាញ់របស់ប្រិយមិត្តឲ្យបានដឹងគ្រប់គ្នា។ ជាចុងក្រោយ Post Tech សូមជូនពរឲ្យការអនុវត្តទទួលនូវភាពជោគជ័យទាំងអស់គ្នា៕
មតិយោបល់