ព័ត៌មានបច្ចេកវិទ្យា

ឥណ្ឌា កំពុងពិចារណាសំណើរក្រុមហ៊ុន Apple ក្នុងការដំឡើងរោងចក្រដំបូងបង្អស់នៅក្នុងប្រទេស

របាយការណ៍ថ្មីមួយបានអះអាងថា រដ្ឋាភិបាលឥណ្ឌាកំពុងពិចារណាទទួលយកសំណើរមួយចំនួនរបស់ក្រុមហ៊ុន Apple សម្រាប់ការបង្កើតរោងចក្រផលិតទូរស័ព្ទ iPhone នៅក្នុងប្រទេសនេះ ប្រសិនបើក្រុមហ៊ុន Cupertino (ទីស្នាក់ការធំ Apple) សន្យាថានឹងបង្កើតការវិនិយោគដ៏សម្បើមមួយ អាចផ្តល់ឳកាសការងារជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់។

រដ្ឋាភិបាលឥណ្ឌាកំពុងអង្កេតមើលយ៉ាងម៉ត់ចត់ ថាតើក្រុមហ៊ុន Apple នឹងរៀបចម្បង្កើតរោងចក្រផលិតទូរស័ព្ទដៃ iPhone នៅក្នុងប្រទេសនេះ ដំណើរការទៅមុខបានយ៉ាងរលូនឬយ៉ាងណា មុនសម្រេចចិត្តទទួលយកសំណើរពីក្រុមហ៊ុន Apple មានដូចជា កំណត់ច្បាប់ឈប់សម្រាក អត្រាពន្ធទាប រួមទាំងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល សម្រាប់ការបង្កើតរោងចក្រផលិតទូរស័ព្ទដៃ iPhone នៅក្នុងប្រទេសនេះ។

មន្ត្រីរដ្ឋាភិបាលបានថ្លែងថា ខ្លួនកំពុងពិនិត្យមើលលើសំណើររបស់ក្រុមហ៊ុន Apple ថាតើវត្តមានរោងចក្ររបស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ អាចប៉ះពាល់ ឬក៏រំខានដល់រោងចក្រផលិតទូរស័ព្ទដៃក្នុងស្រុកដែលមានស្រាប់ចំនួន ៤០ ដែរឬទេ ហើយតើវត្តមានរោងចក្ររបស់ Apple អាចផ្តល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់ដល់ ១ លាននាក់ ដូចនៅក្នុងប្រទេសចិនដែរឬយ៉ាងណា៕
ប្រភពព័ត៌មាន៖ iphonehacks

មតិយោបល់