ជាធម្មតាកម្មវិធីជាច្រើនត្រូវបានដំឡើងនៅលើទូរស័ព្ទដៃ iPhone ជាបន្តបន្ទាប់ ក្រោយពេលទិញយកមកប្រើ ហើយកម្មវិធីនីមួយៗត្រូវបានបំលាស់ទីឥតឈប់ឈរ ដោយគ្មានសណ្តាប់ធ្នាប់។
ដូច្នេះដើម្បីតម្រៀបកម្មវិធីអស់ទាំងនោះ ឲ្យវិលមកដូចជាសភាពដើម ងាយស្រួលមើលដូចកាលដែលប្រិយមិត្តទើបទិញថ្មី សូមប្រើប្រាស់មុខងារ Reset Home Screen Layout។
មុខងារ Reset នេះវាធ្វើការរៀបចំកម្មវិធីទាំងអស់ដែលមានស្រាប់នៅលើប្រព័ន្ធ iOS ឲ្យវិលមករកកន្លែងដើមវិញ។
វិធីអនុវត្ត
១ – បើកកម្មវិធី Settings
២ – ចុចលើ General
៣ – ចុចលើ Reset
៤ – ចុចលើ Reset Home Screen Layout (ភ្លាមនោះផ្ទាំងថ្មីមួយនឹងលោតចេញមក)
៥ – ចុចលើពាក្យ Reset Home Screen ដើម្បីបន្តដំណើរការ
៦ – ត្រឡប់មកកាន់ផ្ទាំងកម្មវិធីវិញ (Home)
ក្រោយមកអ្នកនឹងឃើញរាល់កម្មវិធីទាំងអស់ត្រូវបានវិលត្រឡប់ទៅរកទីតាំងដើមរបស់វាវិញជាមិនខាន។
ចំណាំ៖ ធ្វើដូចនេះដើម្បីរៀបចំសោភ័ណ្ឌភាពផ្ទាំងកម្មវិធីឲ្យមានភាពងាយស្រួលស្វែងរកជាងមុន៕
មតិយោបល់