ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Xiaomi ប្រកាសចេញឧបករណ៍ Wi-Fi ខ្លាំងពិសេស នៅក្នុងព្រឹត្តិការណ៍ CES 2017

ក្នុងចំណោមផលិតផលជាច្រើនដែលក្រុមហ៊ុន Xiaomi បានប្រកាសនៅឯព្រឹត្តិការណ៍ពិព័រណ៍អេឡិចត្រូនិច CES ២០១៧ មានផលិតផលមួយនឹងចាប់ផ្តើមដាក់លក់នៅប្រទេសចិន គឺឧបករណ៍ស៊េរីថ្មី Mi Router HD។

Mi Router HD គឺជាឧបករណ៍ចែករំលែក Wi-Fi មានល្បឿនរហូតដល់ 2,600 Mbps ប្រភេទ 802.11ac ជាមួយមុខងារ 4×4 MU-MIMO និងមានអង់តែនយក្សកម្រិតគុណភាពខ្ពស់ចំនួន ៤ ដើម បូករួមនិងអង្គប្រតិបត្តិបណ្តាញក្រុមហ៊ុន Qualcomm ប្រភេទ IPQ8064។ លើសពីនេះវាក៏មាននូវជម្រើសអង្គផ្ទុកទិន្នន័យប្រភេទ Surveillance ២ជម្រើសគឺ 1TB ឬ 8TB ដែលអាចប្រើប្រាស់បានសម្រាប់់ការរក្សាទុកប្រព័ន្ធលើឧបករណ៍​ Mi Router HD និងចែករំលែកជាមួយគណនី DropBox។ តួនៃឧបករណ៍នេះទាំងមូលគឺស្រោបដោយលោហៈធាតុ។

Mi Router HD នឹងចេញមកក្នុងត្រីមាសទី១ នៅប្រទេសចិន ជាមួយតម្លៃខ្ទង់ ២០០ ដុល្លារសម្រាប់ជម្រើស 1TB និងតម្លៃខ្ទង់ ៥០០ ដុល្លារសម្រាប់ជម្រើស 8TB៕

ប្រភពព័ត៌មាន៖ gsmarena.com

មតិយោបល់