អាមេរិក៖ នៅសល់តែប៉ុន្មានថ្ងៃទៀត ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍ធំលំដាប់ពិភពលោកប្រចាំឆ្នាំ ដោយនៅក្នុងនោះត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាន iPhone ជំនាន់ថ្មី ឬ iPhone 7។ តើ iPhone ថ្មី មានលក្ខណៈពិសេសអ្វីខ្លះ?
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន 9to5Mac និងតាមការវិភាគរបស់ស្ថាប័ន KGI បានឲ្យដឹងថា iPhone ជំនាន់ថ្មី មានលក្ខណៈពិសេសធំៗ ៣គឺ ទី១ ប្រើប្រាស់ Chip A10 និងមានអង្គប្រតិបត្តិ 2.4GHz ជាមួយនឹង RAM ទំហំ 3GB ដែលធ្វើឲ្យ iPhone ថ្មី ដើរលឿនជាងម៉ូដែលមុន។ ចំណុចទី២ គឺ iPhone ថ្មី មានម៉ូដែល 32GB, 128GB និង 256GB ពោលគឺគ្មាន 16GB រួមជាមួយនឹងពណ៌ថ្មី Dark Black និង Piano Black។ រីឯចំណុចចុងក្រោយគឺ Apple បានបន្ថែមលក្ខណៈពិសេស Water-resistance ធន់នឹងទឹកជាមុន។
គួរបញ្ជាក់ផងដែរថា Apple នឹងរៀបចំព្រឹត្តិការណ៍ធំនៅថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ ដោយនៅក្នុងព្រឹត្តិការណ៍នោះ គេរំពឹងថា នឹងបង្ហាញវត្តមាន iPhone 7៕
មតិយោបល់