ព័ត៌មានបច្ចេកវិទ្យា

ប្រើ iPhone ស៊េរីចាស់ ចង់ថតរូបឡូយដូច iPhone 7 Plus ប្រើត្រឹមកម្មវិធី Patch មួយនេះ

Patch គឺជាកម្មវិធីកែរូបភាពវ័យឆ្លាតមួយ ដែលអាចកែឆ្នៃរូបថតចេញពីកាមេរ៉ា iPhone ធម្មតាៗ ឲ្យដូចជារូបថតដែលថតចេញពី iPhone 7 Plus ដោយប្រើមុខងារ Portrait Mode ប៉ះបិទ។ កម្មវិធីវ័យឆ្លាតនេះ មានភ្ជាប់មកជាមួយសមត្ថភាពពិសេសម្យ៉ាង ដែលអាច ចាប់យករូបភាពច្បាស់ខាងមុខ (មុខមនុស្ស ឬវត្ថុដែលនៅជិត) និងកែឲ្យព្រាលនៅផ្ទៃខាងក្រោយបានយ៉ាងងាយស្រួល។

គួរបញ្ជាក់ដែរថា៖ Patch ជួយឱ្យកាមេរ៉ា iPhone របស់អ្នក មានសមត្ថភាពប្រហាក់ប្រហែលទៅនឹងកាមេរ៉ាអាជីពដែលមានតម្លៃខ្ពស់ៗអីចឹងដែរ ប៉ុន្តែ វានៅតែត្រូវការជំនួយពីអ្នកប្រើប្រាស់ មកជួយកែរូបភាពបន្ថែមពីលើ ដើម្បីឲ្យរូបភាពនោះស្រស់ស្អាត​ ទាក់ទាញដូចទៅតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្ត៕

តម្រូវការកម្មវិធី៖

  • គាំទ្រនៅលើប្រព័ន្ធ iOS ចាប់ពីជំនាន់ ៩ ឡើងទៅ
  • ដំណើរការជាមួយទូរស័ព្ទចាប់ពីស៊េរី iPhone 5s ឡើងទៅ និង iPad Air, iPad mini 2, iPad Air 2, iPad mini 3, iPad mini 4 និង iPad Pro

ចុចត្រង់នេះដើម្បីទាញយកកម្មវិធី

មតិយោបល់