ព័ត៌មានបច្ចេកវិទ្យា

វិធីប្តូរទីតាំង Download និង App ទៅផ្ទុកក្នុង MemoryCard លើទូរសព្ទ Android ដើម្បីឱ្យម៉ាស៊ីនទូរស័ព្ទដើរលឿន

ជាទូទៅទូរស័ព្ទដៃដំណើរការដោយប្រព័ន្ធ Android កម្មវិធី (App) ឬឯកសាររបស់កម្មវិធី តែងត្រូវបានបញ្ជូនចូលទៅផ្ទុកក្នុង Memory ម៉ាស៊ីនដោយស្វ័យប្រវត្តិ រាប់បញ្ចូលទាំងកម្មវិធីដែលលោកអ្នកទាញយកពី Play Store ផងដែរ។ លក្ខណៈត្រង់នេះ បានធ្វើឱ្យលោកអ្នកមួយចំនួនតែមានបញ្ហាទូរស័ព្ទរបស់ខ្លួនប្រើ Memory ឆាប់ពេញ ហើយដើរយឺត ឬគាំងៗក៏មាន។ ទោះយ៉ាងណា ប្រព័ន្ធ Android ជំនាន់ក្រោយៗ បានភ្ជាប់មកជាមួយមុខងារសម្រាប់លោកអ្នកធ្វើការផ្លាស់ប្តូរទីតាំងផ្ទុកកម្មវិធី ឬឯកសាររបស់កម្មវិធី ទៅរក្សាទុកក្នុង MemoryCard បាន។ ដើម្បីឱ្យលោកអ្នកដែលជួបបញ្ហានេះ អាចដោះស្រាយវាបានដោយខ្លួនឯង Post Tech សូមបង្ហាញជូនពីរបៀបប្តូរទីតាំងកម្មវិធី និងឯកសារកម្មវិធី ទៅផ្ទុកក្នុង MemoryCard ជូនដូចតទៅ៖

១- វិធីប្តូរទីតាំង App ទៅផ្ទុកក្នុង MemoryCard

នេះគឺជាវិធីមូលដ្ឋានដ៏សាមញ្ញបំផុតសម្រាប់លោកអ្នកធ្វើការផ្ទេរ App ដែលទាញយកពីក្នុង Play Store ឱ្យទៅរក្សាទុកក្នុង MemoryCard ដោយស្វ័យប្រវត្តិ ដើម្បីកុំឱ្យ Memory ម៉ាស៊ីនឆាប់ពេញ នាំឱ្យទូរស័ព្ទដើរយឺត។

ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> Apps -> Storage រួចលើប៊ូតុង Change ហើយជ្រើសរើសយក SD Card ជាការស្រេច។

២- វិធីប្តូរទីតាំង Download ទៅផ្ទុកក្នុង MemoryCard

គ្រប់កម្មវិធីដែលបង្កើតឯកសារប្រភេទកម្សាន្តដូចជាកម្មវិធី Camera, podcast និង Voice recorder ជាដើមនោះ នឹងមានជម្រើសសម្រាប់លោកអ្នកប្តូរទីតាំងរក្សាឯកសាររបស់វាទៅផ្ទុកក្នុង MemoryCard តាមចិត្តចង់។ ពោលគឺ ប្រសិនបើកម្មវិធីមិនអនុញ្ញាតឱ្យលោកអ្នកផ្ទេរវាទៅផ្ទុកក្នុង MemoryCard អ្នកអាចផ្ទេរឯកសាររបស់វា ជំនួសបាន។

ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែបើកដំណើរការកម្មវិធីណាមួយនោះ រួចចូលទៅកាន់ Settings ហើយស្វែងរកកន្លែងសម្រាប់ផ្លាស់ប្តូរទីតាំងផ្ទុកឯកសារ (កម្មវិធីខុសគ្នាអាចមានកន្លែងប្តូរខុសគ្នា) បន្ទាប់មក ចុចលើវា រួចចុចប្តូរពី Internal Storage ទៅ SDCard ហើយស្វែងរក Folder ណាមួយដែលលោកអ្នកចង់ជ្រើសរើសសម្រាប់រក្សាឯកសាររបស់វា រួចចុច OK ជាការស្រេច៕

មតិយោបល់