វាជារឿងអស្ចារ្យបំផុតសម្រាប់រថយន្ត PEUGEOT 208 BlueHDi ដោយបានបំបែកកំណត់ត្រាចម្ងាយផ្លូវថ្មីមួយ ជាមួយនឹងការប្រើប្រាស់ប្រេងឥន្ធនៈ។
ដោយស្ថិតក្រោមការត្រួតពិនិត្យរបស់ UTAC នៅក្នុងប្រទេសបារាំង រថយន្តនេះត្រូវបានគេធ្វើតេស្តបើកក្នុងចម្ងាយផ្លូវ ២១៥២ គីឡូម៉ែត្រ ដោយប្រើប្រាស់ប្រេងសាំង តែ ៤៣លីត្រ តែប៉ុណ្ណោះ ។
ជាធម្មតារថយន្តមួយនេះ គឺស៊ីសាំងឬ ម៉ាស៊ូត តែ ២លីត្រតែប៉ុណ្ណោះ ក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ ។ កំណត់ត្រាខាងលើ គឺដើម្បីបញ្ជាក់ពីបច្ចេកវិទ្យាដ៏ប្រសើរ នៃម៉ាស៊ីនរថយន្តប្រើប្រាស់ម៉ាស៊ូត Euro 6 BlueHDi Diesel ។
ការធ្វើតេស្តបង្ហាញនេះ គឺធ្វើឡើង នៅ Belchamp ក្នុងប្រទេសបារាំង ដោយបញ្ចប់កំណត់ត្រាកាលពីខែ មេសា ក្នុងឆ្នាំ២០១៥ ។
សម្រាប់រថយន្ត PEUGEOT 208 ត្រូវបានបំពាក់ដោយ ម៉ាស៊ីន 1.6 litre BlueHDi 100 S&S ប្រអប់លេខ ៥វគ្គ ហើយតម្លៃវិញ ប្រហែល ២១ ០៥៧ ដុល្លារអាម៉េរិក ដែលជាតម្លៃក្រៅស្រុក ៕
ប្រភព៖ peugeot
មតិយោបល់