ជាសហគ្រិន និងជាអនាគតវិទូមួយរូប លោក Elon Musk បានប្រកាសនៅប៉ុន្មានថ្ងៃមុននេះថា ក្រុមហ៊ុនអវកាសឯកជន SpaceX របស់លោក នឹងធ្វើការបញ្ចូនអ្នកដំណើរចំនួនពីរនាក់ ឡើងទៅកម្សាន្តជុំវិញភពព្រះច័ន្ទ នៅឆ្នាំក្រោយ។
តាមរយៈគ្រោងការនេះ SpaceX នឹងប្រើប្រាស់យាន Dragon 2 របស់ខ្លួន ដើម្បីដឹកទេរសចពីរនាក់របស់ខ្លួន ដែលបានហ៊ានចំណាយលើថ្លៃសេវាកម្មដ៏ច្រើនសន្ធឹកសន្ធាប់រួចទៅហើយនោះ ទៅកាន់ជុំវិញឋានព្រះច័ន្ទក្នុងរយៈចម្ងាយមួយ មុនពេលវិលត្រឡប់មកផែនដីវិញ។
ទោះបីជាពួកគេមិនបានចុះជាន់ដីនៃឋាននេះក៏ដោយ ក៏វានឹងក្លាយកំណត់ត្រាប្រវត្តិសាស្រ្តរបស់មនុស្សជាតិថ្មីមួយ និងលើកដំបូងបង្អស់ ដែលមានការផ្តល់សេវាកម្មដឹកភ្ញៀវទេសចរណ៍ឡើងទៅលេងកម្សាន្តក្រៅភពផែនដីដូច្នេះ។
គួរបញ្ជាក់ថា រហូតមកទល់សព្វថ្ងៃ មានមនុស្សតែ ២៤ នាក់ប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅកាន់ជុំវិញភពព្រះច័ន្ធ ហើយមានតែ ១២ នាក់ទេ ដែលបានដាក់ជើងដើរដីឋានដែលនៅជិតនឹងផែនដីបំផុតមួយនេះ៕
ប្រភពព័ត៌មានៈ geekwire, aljazeera
មតិយោបល់