ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងបញ្ចេញ iPhone ម៉ូឌែលថ្មីនៅ ខែកញ្ញា ខាងមុខនេះ ដែលជា iPhone គម្រប់ខួប ១០ ឆ្នាំ មានឈ្មោះថា Apple iPhone 8។ វាត្រូវបានគេរាយការណ៍ថា នឹងបំពាក់មកជាមួយអេក្រង់ OLED ស្ទើតែគ្មានគែមជុំវិញ។ ហើយនេះ អាចនឹងក្លាយជា iPhone លើកដំបូងបង្អស់ដែលបំពាក់នូវអេក្រង់ OLED។
យោងតាមការស្ទង់មតិពីក្រុមហ៊ុនជំនួញបច្ចេកវិទ្យា Branding Brand រកឃើញថា ក្នុងចំណោមអ្នកប្រើប្រាស់ iPhone នាពេលបច្ចុប្បន្ន នៅឯសហរដ្ឋអាមេរិកចំនួន 26% មានគម្រោងចង់ទិញយក iPhone 8 ហើយមាន 14% ចង់ទិញ iPhone 7/ 7 Plus មកប្រើ។ ចំណែកឯ 12% ទៀត គ្រោងនឹងទិញ iPhone 6 និងមាន 2% ដែលចង់ផ្លាស់ទៅទិញស្មាតហ្វូនដើរដោយប្រព័ន្ធ Android វិញ។ នៅមានតែ 1% ដែលគ្រោងទិញយក iPhone SE មកប្រើប្រាស់ទៀត៕
ប្រភពព័ត៌មាន៖ phonearena
@ចុះប្រិយមិត្តមានគម្រោងយ៉ាងណាវិញ?
មតិយោបល់