PES 2017 សម្រាប់ស្មាតហ្វូន ប្រកាសថ្ងៃចេញហើយ

Pro Evolution Soccer (PES) ដែលជាកម្មវិធីហ្គេមបាល់ទាត់ដ៏ល្បីល្បាញ តែងតែចេញស៊េរីថ្មីបន្តបន្ទាប់ ទៅតាមរដូវកាលបាល់ទាត់អាជីពនៅលើពិភពលោក ក្នុងថ្ងៃនេះត្រូវបានប្រកាសចេញស៊េរីឆ្នាំ២០១៧ ដោយក្រុមហ៊ុន Konami ដាក់ឲ្យដោនឡូនឥតគិតថ្លៃទាំងនៅលើហាងកម្មវិធី Google Play និង AppStore នាចុងខែនេះហើយ។ ​PES 17 ត្រូវបានធ្វើកំណែក្រាហ្វិក, សំឡេង,…

កម្មវិធីថតរូប/វីដេអូ ល្អគ្មានគូរប្រៀបក្នុងសប្តាហ៍នេះ!

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន​ Apple បានប្រកាសកម្មវិធីឆ្នើមប្រចាំសប្តាហ៍មួយមានឈ្មោះថា Musemage។ វាគឺជា កម្មវិធីថតរូប និងវីដេអូ បំពាក់មុខងារកាមេរ៉ា អាចបង្វិលកែចុះឡើងបានយ៉ាងទំនើប ដូចជាកាមេរ៉ាអាជីពមួយដែរ ហើយមិនមានកម្មវិធីណាអាចធ្វើបានស្មើវាឡើយ។ មុខងារទាំងនោះ មានដូចជា រង្វង់កែវ ៣ ស្រទាប់ អាចទាញកែ ការថតផ្តោតលើវត្ថុ (Focus)…

កម្មវិធីឆ្នើមប្រចាំ AppStore ក្រុមហ៊ុន Apple ក្នុងសប្តាហ៍នេះ

កាលពីថ្ងៃសុក្រម្សិលមិញ ក្រុមហ៊ុន Apple បានធ្វើការប្រកាសឈ្មោះកម្មវិធីឆ្នើមប្រចាំសប្តាហ៍មួយឈ្មោះ Vantage Calender នៅលើហាងកម្មវិធីរបស់គេ។ ជាធម្មតាកម្មវិធីនេះ ដាក់ឲ្យដោនឡូដក្នុងតម្លៃ ៤ ដុល្លារឯណោះ ប៉ុន្តែឥឡូវនេះប្រិយមិត្តអាចដោនឡូដដោយឥតគិតថ្លៃ ក្នុងរយៈពេលកំណត់ ៧ ថ្ងៃ រាប់ចាប់តាំងពីថ្ងៃដែលក្រុមហ៊ុន Apple បានប្រកាស។ Vantage Calender…

កម្មវិធីល្អបំផុតសម្រាប់បញ្ចូលបទចម្រៀង ឬវីដេអូដាក់ក្នុង iPhone ឬ iPad

សព្វថ្ងៃប្រិយមិត្តមួយចំនួនប្រហែលជាកំពុងតែប្រើប្រាស់កម្មវិធី iTunes ដើម្បីធ្វើការបញ្ចូលទិន្នន័យដូចជា បទចម្រៀង វីដេអូ ឬសៀវភៅ PDF ជាដើម។ល។ ជាធម្មតាកម្មវិធី iTunes គឺអនុញ្ញាតត្រឹមតែបញ្ចូលទិនន្ន័យប៉ុណ្ណោះ មានន័យថាលោកអ្នកមិនអាចបញ្ចេញទិនន្ន័យដែលមានស្រាប់លើ iPhone ឬ iPad ចេញមកវិញទេ។ ម្យ៉ាងវិញទៀតការប្រើប្រាស់កម្មវិធី iTunes មានលក្ខណៈស្មុគស្មាញបន្តិច ប្រសិនបើយើងមិនមែនជាអ្នកជំនាញកុំព្យូទ័រប្រហែលជាមិនអាចយល់ពីរបៀបប្រើប្រាស់វាបានទេ។…

ដើម្បីស្គាល់លេខកូដសេវាទូរស័ព្ទដៃគ្រប់បណ្តាញក្នុងប្រទេសកម្ពុជា សូមសាកកម្មវិធីនេះ

ធ្លាប់ដែរទេ រឿងហៅទូរសព្ទទៅកាន់ក្រុមហ៊ុនសេវាទូរស័ព្ទដៃសួរលេខកូដភ្ជាប់សេវាកម្មផ្សេងៗដែលខ្លួនមិនដឹង សូម្បីលេខកូដឆែក ឬបញ្ចូលទឹកប្រាក់? ចុះបើមិនស្គាល់ទាំងលេខក្រុមហ៊ុនទៀតត្រូវធ្វើយ៉ាងម៉េច? តាមរយៈកម្មវិធី LekCode ឬ “លេខកូដ” ដែលគាំទ្រទាំងលើឧបករណ៍ដើរដោយប្រព័ន្ធ iOS និង Android ប្រិយមិត្តច្បាស់ជាលែងឈឺក្បាលចំពោះបញ្ហាទាំងនោះទៀតហើយ។ កម្មវិធី LekCode នេះ នឹងបង្ហាញជូនប្រិយមិត្តនូវលេខកូដសម្រាប់ភ្ជាប់សេវាកម្ម ឬគម្រោងផ្សេងៗ ផ្តល់ជូនដោយគ្រប់ក្រុមហ៊ុនទូរស័ព្ទចល័តដែលមានវត្តមានក្នុងប្រទេសកម្ពុជាយើង…

Aipoly សង្គ្រោះជនពិការភ្នែកឲ្យមើលឃើញពិភពលោកតាមរយៈសម្លេង

Aipoly គឺជាកម្មវិធីឆ្លាតវៃ អាចប្រើសម្រាប់ស្កេនលើវត្ថុ ឬពណ៌អ្វីមួយ រួចវានឹងប្រាប់មកវិញជាសម្លេង ជូនអ្នកប្រើប្រាស់ ដែលជាជនពិការភ្នែកឲ្យបានដឹងពីវត្ថុដែលកំពុងស្ថិតនៅចំពីមុខរបស់គេ តាមរយៈកាមេរ៉ាស្មាតហ្វូន។ កម្មវិធីឆ្លាតវៃមួយនេះកំពុងដាក់ទាញយកឥតគិតថ្លៃនៅលើតែហាងកម្មវិធី AppStore ប៉ុណ្ណោះ។ អ្វីដែលពិសេសនោះគឺថា មិនចំពោះតែជនពិការភ្នែកនោះទេ​ដែលចាំបាច់ត្រូវការប្រើកម្មវិធីនេះ រីឯមនុស្សធម្មតាដែលអាចមើលឃើញក៏ត្រូវការកម្មវិធីនេះ យកមកស្កេនលើវត្ថុ ឬពណ៌ណាមួយដែលយើងមិនស្គាល់ជាភាសាបរទេស។ កម្មវិធីនេះងាយស្រួលប្រើប្រាស់ វាមិនចាំបាច់ឲ្យមានអីុនធើណែត ហើយក្រោយពេលដំឡើងរួច អ្នកអាចបើកប្រើបាន ដោយទាញទៅមុខរហូតដល់ឃើញផ្ទាំងកាមេរ៉ាកំពុងតែចាប់ផ្តើមថត…

OneDrive ជាកម្មវិធីឆ្លាតវៃ ជួយសម្រួលទំហំផ្ទុកទិន្នន័យសម្រាប់ស្មាតហ្វូន

OneDrive គឺជាកម្មវិធីដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការរក្សាទុករូបភាព ឬវីដេអូដាក់ទៅលើបណ្តាញ សម្រាប់ប្រើប្រាស់គ្រប់ទីកន្លែងជាមួយឧបករណ៍ផ្សេងៗគ្នា កម្មវិធីនេះវាមិនខុសគ្នាប៉ុន្មានទេ ទៅនឹងកម្មវិធីរបស់ក្រុមហ៊ុន Apple និង Google ។ ក្រុមហ៊ុន Microsoft កំពុងតែចាប់ផ្តើមធ្វើតេស្តមុខងារថ្មីមួយ ដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការបង្កើនទំហំផ្ទុកលើឧបករណ៍ស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ដោយលុបចោលរូបភាព ឬវីដេអូណាដែលបានធ្វើការរក្សាទុកទៅលើបណ្តាញហើយរួចរាល់។ មុខងារថ្មីមួយនេះទាមទារឲ្យអ្នកប្រើប្រាស់បើកអនុញ្ញាតការ “Auto…

Shazam ជាកម្មវិធីអាចស្វែងរកចំណងជើងបទចម្រៀងបានក្នុងមួយរំពេច

Shazam គឺជាកម្មវិធីរុករកចំណងជើងបទចម្រៀង តារាចម្រៀង និងវីដេអូចម្រៀង។ វាអាចធ្វើការស្កេនគ្រប់បទចម្រៀងដែលអ្នកដទៃកំពុងចាក់ រួចវានឹងបង្ហាញនៅលើអេក្រង់ទូរស័ព្ទដៃរបស់អ្នក ជាចំណងជើងបទចម្រៀង តារាចម្រៀង និងវីដេអូចេញមកព្រមគ្នា រួចអ្នកក៏អាចចូលស្តាប់ដោយផ្ទាល់នៅលើកម្មវិធីនេះផងដែរ។ Shazam អាចដំណើរការទៅបាន អាស្រ័យដោយមានប្រព័ន្ធអីុនធើណែតជំនួយ ហើយអាចរុករកបានតែចំពោះបទចម្រៀង Original តែប៉ុណ្ណោះ។ កម្មវិធី Shazam មានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយកំពុងដាក់ឲ្យទាញយកដោយឥតគិតថ្លៃទាំងនៅក្នុងហាងកម្មវិធី AppStore…