ប្រសិនបើលោកអ្នកគិតថា ខ្លឹមសារក្នុងសារដែលលោកអ្នកផ្ញើចេញ-ចូលតាមទូរសព្ទ iPhone របស់ខ្លួនជាមួយអ្នកដទៃ មានសារសំខាន់ និងមិនចង់បែកធ្លាយទៅដល់ក្រសែភ្នែកអ្នកដទៃ ឬក៏ចង់បិទមិនឱ្យអ្នកទទួលដឹងថា លោកអ្នកបានចូល ឬបានអានសាររបស់ពួកគេនៅពេលណា វិធីកំណត់ខាងក្រោមនេះ ពិតជាអាចជួយលោកអ្នកបាន។

១– បិទមុខងារ Message Reviews
ចូលទៅកាន់កម្មវិធី Settings -> Notifications -> Messages រួចចុចបិទលើមុខងារ Show Reviews និង Show on Lock Screen នោះមាននរណាម្នាក់ផ្ញើសារមក វានឹងមិនបង្ហាញអត្តបទខាងក្នុងនោះទេ។

២– បិទមុខងារ Read Receipts
ចូលទៅកាន់កម្មវិធី Settings -> Messages រួចចុចបិទមុខងារ Read Receipts នោះអ្នកផ្ញើសារមកកាន់អ្នក នឹងមិនដឹងថាពេលណាអ្នកបានអានសាររបស់ពួកគេនោះទេ។

៣– បើកមុខងារ Automatically Delete Texts
ចូលទៅកាន់កម្មវិធី Settings -> Messages -> Message History រួចជ្រើសរើស 30 Days ឬ Forever។ ធ្វើដូច្នេះ អ្នកទទួលសាររបស់លោកអ្នកនឹងមិនអាចឆែកមើលសារចាស់ៗដែលលោកអ្នកបានផ្ញើទៅកាន់ពួកគេនោះទេ។

៤– បិទមុខងារបង្ហាញសារនៅលើ Lock Screen
ចូលទៅកាន់ Settings -> Touch ID and Passcode រួចចុចបិទគ្រប់ជម្រើសដែលនៅខាងក្រោមមឺនុយ “ALLOW ACCESS WHEN LOCKED: ។ ធ្វើបែបនេះ នៅពេលដែលមានសារផ្ញើចូលមកកាន់ទូរសព្ទ iPhone របស់លោកអ្នកដែលកំពុងជាប់សោ វានឹងមិនបង្ហាញឱ្យឃើញនោះទេ៕

មតិយោបល់