QR Code គឺជាប្រភេទកូដសម្រាប់ភ្ជាប់ទៅកាន់អាសយដ្ឋានគេហទំព័រមួយប្រភេទ ដែលមានរូបភាពជាផ្ទាំងខ្មៅរាងបួនជ្រុង បង្កើតឡើងសម្រាប់អនុញាតឱ្យលោកអ្នកអាចប្រើកាមេរ៉ាស្មាតហ្វូនថតស្កេន ដើម្បីចូលទៅអាន ឬមើលព័ត៌មានបន្ថែមរបស់វាបានដោយមិនចាំបាច់វាយបញ្ចូលអាសយដ្ឋានលើកម្មវិធី Browser អ្វីឡើយ។ ជាទូទៅ ដើម្បីស្កេន QR Code នេះបាន លោកអ្នកត្រូវមានកម្មវិធីស្កេនដាច់ដោយឡែកមួយលើទូរសព្ទ។ ប៉ុន្តែ មិនចាំបាច់ដូច្នោះទេ គឺកម្មវិធី Chrome ដែលទើបកែថ្មី ក៏អាចធ្វើបែបនេះបានដែរ តាមវិធីដូចខាងក្រោម៖
លក្ខខណ្ឌអនុវត្ត៖
- ទូរសព្ទ iPhone របស់លោកអ្នកត្រូវភ្ជាប់អិុនធើណែត
- សូមប្រាកដថាកម្មវិធី Chrome ជាជំនាន់ចុងក្រោយ
របៀបអនុវត្ត៖
១- សូមយកម្រាមដៃប៉ះលើរូបតាង (icon) កម្មវិធី Chrome ថើរៗលើអេក្រង់ រហូតដល់មឺនុយ Pop-up មួយបង្ហាញឡើង (សម្រាប់ iPhone បំពាក់អេក្រង់ 3D Touch) ឬអូសផ្ទៃអេក្រង់ផ្នែកខាងលើចុះក្រោម ដើម្បីបើកប្រអប់ Search រួចវាយអក្សរ QR Code (សម្រាប់ iPhone បំពាក់អេក្រង់ធម្មតា)

២- បន្ទាប់មក ចុចលើពាក្យ Scan QR Code

៣- សូមចុចប៊ូតុង OK ដើម្បីអនុញ្ញាតឱ្យកម្មវិធីប្រើកាមេរ៉ារបស់ទូរសព្ទ។

៣- ភ្លាមៗនោះ ទូរសព្ទរបស់លោកអ្នកនឹងលោតចូលកម្មវិធីកាមេរ៉ា បន្ទាប់មក លោកអ្នកអាចតម្រង់វាដើម្បីស្កេន QR Code បានហើយ៕

មតិយោបល់