ម៉ូនីទ័រទំហំ ៣២ អីុញ ដែលមានខ្នាតបញ្ចាំងរូបភាពកម្រិត 8K របស់ក្រុមហ៊ុន Dell ចាប់ផ្តើមដាក់ឱ្យកម្ម៉ង់ទិញហើយ ជាមួយតម្លៃ មិនគួរឱ្យជឿ គឺមួយគ្រឿងថ្លៃ ៥,០០០ ដុល្លារ បន្ទាប់ពីបានបើកបង្ហាញនៅឯពិព័រណ៌ CES នៅដើមឆ្នាំ។
លោកអ្នកដែលចាប់អារម្មណ៍អាចបញ្ជាទិញបានតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ហើយវាត្រូវបានរំពឹងថានឹងចែកចាយលក់នៅលើទីផ្សារចាប់ពីថ្ងៃទី ១៤ មេសា ខាងមុខ។
ម៉ូនីទ័រស៊េរី UP3218K នេះ ត្រូវបានរចនាឡើងសម្រាប់អ្នកថតរូប និងអ្នករចនាក្រាហ្វិក–វីដេអូអាជីពលំដាប់ខ្ពស់។ វាអាចរំលេចចេញនូវភាពច្បាស់នៃរូបភាពពណ៌ធម្មជាតិយ៉ាងលំអិត និងច្បាស់លាស់បំផុតជាមួយខ្នាតបញ្ចាំង ៨៦៧០ x ៤៣២០ ភិចសែល និងកម្រិតភាពច្បាស់ ២៨០ ភិចសែល/អីុញ៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់