នេះអាចជាសញ្ញាមួយបញ្ជាក់ថា Alvaro Morata កំពុងតែជិតផ្លាស់ទៅលេងនៅក្លឹបនាប្រទេសអង់គ្លេសហើយ ក្រោយពីមានដំណឹងមកថារូបគេនិងគូដណ្ដឹងកំពុងតែស្វែងរកផ្ទះនៅទីក្រុងឡុង។
Morata តាំងពីផ្លាស់ទៅលេងនៅ Real Madrid វិញមក ហាក់ដូចជាមិនទាន់បានបង្ហាញទម្រង់លេងឱ្យលើស Karim Benzema ដើម្បីកាន់កាប់តំណែងជម្រើស១១នាក់ដំបូងនោះទេ។ ដោយរូបគេភាគច្រើនអង្គុយកៅអីបម្រុង ហើយផ្លាស់ចូលលេងនៅចុងតង់ប៉ុណ្ណោះ។ យ៉ាងណាមិញហេតុផលមិនសូវបានលេងនេះហើយ បានជាខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញមួយនេះ កំពុងតែចង់ផ្លាស់ទៅលេងនៅក្លឹបណាដែលអាចបានចូលលេងច្រើនហើយ។

ខណៈដែលក្លឹបនៅអង់គ្លេស ដូចជា Chelsea , Man Utd និង Arsenal អីនោះ សុទ្ធតែមានបំណងចង់បានរូបគេទាំងអស់ ដោយអាចនឹងដាក់តម្លៃខ្លួនទិញយកនៅរដូវក្ដៅខាងមុខនេះហើយ។ អ្វីដែលកាន់តែអ្នកស្នេហាវិស័យកីឡានៅអង់គ្លេសសប្បាយចិត្តនោះ គឺមានដំណឹងមួយបានធ្លាយមកថាគូដណ្ដឹងរបស់កីឡាករខាងលើនេះ កំពុងតែស្វែងរកផ្ទះនៅទីក្រុងឡុងហើយ ដើម្បីស្នាក់នៅ ប៉ុន្តែមិនទាន់ច្បាស់ថាវាជាការស្នាក់នៅយ៉ាងណានោះទេ។
Morata ជាខ្សែប្រយុទ្ធមុតស្រួចម្នាក់របស់ Real Madrid ដែលបានផ្លាស់ទៅលេងនៅ Juventus ក៏ឡើងជើង ហើយក៏ផ្លាស់មកលេងនៅក្លឹបចាស់ Real វិញ ប៉ុន្តែមិនគាប់បំណងនោះទេ ព្រោះមិនសួវបានចូលលេង៕
មតិយោបល់