ក្រុមហ៊ុនផលិតរថយន្ត Ford កំពុងប្រកាសប្រមូលរថយន្តដឹកទំនិញប្រភេទភីកអាប់ F-250 ស៊េរីឆ្នាំ ២០១៧ ចំនួន ៥៣,០០០ គ្រឿង ក្រោយរកឃើញថា រថយន្តទាំងនោះ អាចនឹងរអិលនៅពេលសំចតដោយសារតែបញ្ហាកំពុងឆ្គងក្នុងការផលិត។
ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ និយាយថា អ្នកបើកបរគួរតែប្រើប្រាស់ហ្វ្រាំងដៃជាជំនួយ ដើម្បីធ្វើឱ្យប្រាកដថា រថយន្តដែលខ្លួនបានសំចតទុកមិនរអិលទៅណា។
ក្រុមហ៊ុនចែកចាយបន្តនានា នឹងធ្វើការផ្លាស់ប្តូរផ្នែកមានបញ្ហាដោយឥតគិតថ្លៃ ប៉ុន្តែ គ្រឿងបន្លាស់របស់វា មិនទាន់មាននៅឡើយទេ ហើយម្ចាស់យានយន្តនឹងត្រូវបានផ្តល់ដំណឹងជូននៅពេលដែលវាមកដល់។
រថយន្តដឹកទំនិញបំពាក់ម៉ាស៊ីនចំណុះ ៦.២ លីត្រ ដែលឋិតក្នុងបញ្ជីប្រមូលមកត្រួតពិនិត្យបញ្ហាបច្ចេកទេសទាំងនោះ ត្រូវបានផលិតឡើងនៅឯរោងចក្រ Kentucky ពីខែតុលា ឆ្នាំ ២០១៥ និងបានដាក់លក់នៅអាមេរិកខាងជើង។
ទោះយ៉ាងណា បើតាមការអះអាងរបស់ក្រុមហ៊ុន គេមិនទាន់រកឃើញឧប្បត្តិវហេតុ ឬការរងគ្រោះណាមួយកើតឡើងដោយសារកំហុសឆ្គងនៅក្នុងដំណើរការផលិតនោះនៅឡើយទេ៕

ប្រភពព័ត៌មានៈ abcnews
មតិយោបល់