ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ Nokia ថ្មី បំពាក់កាមេរ៉ា 23 MP និង RAM ទំហំ 6GB

បន្ទាប់ពីក្រុមហ៊ុន HMD Global ប្រកាសថានឹងនាំយក Nokia វិលចូលទីផ្សារវិញនាដើមឆ្នាំ ២០១៧ ពិភពលោកមានការចាប់អារម្មណ៍ និងទន្ទឹងចាំអ៊ុតមើលថា តើអតីតទូរស័ព្ទលំដាប់លេខ ១ នេះ មានលក្ខណៈសម្បត្តិពិសេសយ៉ាងណា។ ទន្ទឹមគ្នានេះ ស្រាប់តែរូបថតស្មាតហ្វូនម៉ាក Nokia ដ៏ថ្មីស្រឡាងមួយ បានបែកធ្លាយចេញពីប្រទេសចិន តាមរយៈគេហទំព័រ pocket-lint។ វាត្រូវបានគេអះអាងថា គឺជា Nokia P ដែលក្រុមហ៊ុន HMD គ្រោងនឹងលើកយកមកបង្ហាញនៅឯសមាជឧបករណ៍បច្ចេកវិជ្ជាចល័តពិភពលោក WMC 2017 នាដើមឆ្នាំខាងមុខនេះ។

ពុំមានឡើយលក្ខណៈសម្បត្តិលំអិតដែលត្រូវបានភ្ជាប់មកជាមួយ ក្រៅពីថា វានឹងប្រើបន្ទះឈីប Snapdragon 835 និង RAM ទំហំ 6GB ព្រមជាមួយកាមេរ៉ាក្រោយទំហំ ២៣ មេហ្គាភិចសែល អមដោយ Carl Zeiss Lens។ ចំពោះលក្ខណៈសម្បត្តិផ្សេងៗទៀត ត្រូវបានគេរំពឹងថា នឹងមានការបើកបង្ហាញក្នុងអំឡុងព្រឹត្តិការណ៍ WMC 2017៕

ប្រភពព័ត៌មាន៖ forbes

មតិយោបល់