ព័ត៌មានបច្ចេកវិទ្យា

៥ ចំណុចសំខាន់ៗនៅក្នុងកម្មវិធី Notes របស់ iPhone ប្រិយមិត្តគួរតែដឹង

រាល់កិច្ចការសំខាន់ៗដែលយើងគ្រោងនឹងធ្វើ វាអាចភ្លេចទៅវិញបាន ក្នុងរយ:ពេលដ៏ខ្លី ហេតុដូចនេះបានជាមនុស្សយើង ត្រូវការប្រើប្រាស់កម្មវិធី Notes ដើម្បីកត់ត្រារាល់កិច្ចការ & កំណត់ហេតុទាំងឡាយ។

ជាងនេះទៅទៀត កម្មវិធី Notes ដែលមាននៅក្នុងប្រព័ន្ធ iOS ជំនាន់ថ្មី ត្រូវបានអភិវឌ្ឍឡើងកាន់តែសម្បូរបែប និងពោរពេញដោយមុខងារពិសេសជាច្រើន។ ហើយឥឡូវនេះ Post Tech សូមលើកយក ចំណុចពិសេសទាំង ៥ មុខក្នុងកម្មវិធី Notes មកបង្ហាញជូនប្រិយមិត្តឲ្យដឹងជាប្រយោជន៍ នៅខាងក្រោមនេះ៖

១ – Heading (ចំណងជើង)

លោកអ្នកអាចដាក់ចំណងជើង នៅលើកំណត់ត្រានីមួយៗក្នុងកម្មវិធី Notes ដើម្បីងាយស្រួលចំណាំ។ ខណ:កំពុងបង្កើតកំណត់ត្រាថ្មី លោកអ្នកនឹងចង់ផ្តល់ជាចំណងជើងសម្រាប់វា ដោយគ្រាន់តែ ចុចលើប៊ូតុង + → ចុចលើអក្សរ Aa → ជ្រើសរើសយក Heading → ចុច Done ក្រោយមក អ្នកអាចវាយចំណងជើងចូលបាន បន្ទាប់មកចុចលើក្តាអក្សរ return ដើម្បីចុះបន្ទាត់ និងបន្តការសរសេរកំណត់ត្រា។

២ – Checklists (រង្វង់ធីក)

គឺជារង្វង់ធីក សម្រាប់ដាក់បង្ហាញចំពីមុខ ឈ្មោះកិច្ចការនីមួយៗ ដែលបានកត់ត្រា និងផ្តល់ភាពងាយស្រួលក្នុងការ បែងចែកថា​ កិច្ចការណាមួយបានធ្វើរួចរាល់។ ដោយគ្រាន់តែ ចុចលើប៊ូតុង + → បន្ទាប់មកចុចលើ រង្វង់ធីក ដើម្បីបង្កើតរង្វង់ ដាក់ចំពីមុខឈ្មោះកិច្ចមួយនោះ។​ ជាឧទាហរណ៍ នៅពេលដើរផ្សារទិញទំនិញ អ្នកនឹងត្រូវកត់ត្រាឈ្មោះទំនិញទាំងអស់ជៀងវៀងការភ្លេច ពេលនោះហើយ អ្នកនឹងត្រូវការ Checklists ពីមុខឈ្មោះទំនិញនីមួយៗ សម្រាប់ចុចធីកសម្គាល់ថា ទំនិញនោះបានទិញរួចហើយ។

៣ – Bold, Italic, and Underline (ដិត, ត្រេត និង បន្ទាត់ពីក្រោម)

គឺជាមុខងារសម្រាប់កំណត់អក្សរឲ្យទៅជា ដិត (Bold) ទ្រេត (Italic) និង គូសបន្ទាត់ពីក្រោម (Underline)។ ដោយគ្រាន់តែចុចជ្រើសរើសពាក្យណាមួយ រួចចុចឲ្យជាប់លើវា ភ្លាមនោះរបាខ្មៅមួយជួរនឹងលោតចេញមក → រួចចុចលើប៊ូតុង BIU និងជ្រើសរើសយកម៉ូដណាមួយដែលចាំបាច់។

៤ – Add Pictures (ដាក់បញ្ចូលរូបភាព)

ដើម្បីឲ្យកំណត់ត្រាកាន់តែមានភាពងាយស្រួលចងចាំ លោកអ្នកគួរតែ ដាក់បញ្ចូលរូបភាព ដែលពាក់ព័ន្ធនឹងកិច្ចការមួយនោះ។ ដោយគ្រាន់តែ ចុចលើប៊ូតុង + → រួចចុចលើប៊ូតុង រូបកាមេរ៉ា → បន្ទាប់មក ចុចលើប៊ូតុង Take Photo or Video ដើម្បីថតយករូប ឬ ចុចលើប៊ូតុង Photo Library ដើម្បីចូលទៅជ្រើសរើសយករូបថតដែលមានស្រាប់។

៥ – Doodle and Sketch (សរសេរ ឬគូសដោយដៃ)

នេះគឺជាមុខងារដ៏ពិសេសថ្មីមួយ ក្នុងការសរសេរកំណត់ត្រាដោយ គូសវៀសនឹងដៃ ឬបង្កើតជារូបសម្គាល់ផ្សេងៗ ទៅតាមតម្រូវការរបស់លោកអ្នក ជាមួយនឹងឧបករណ៍គូសមួយចំនួន។ ដោយគ្រាន់តែចុចលើ ប៊ូតុង ខ្សែពួរ → រួចជ្រើសយកឧបករណ៍ណាមួយ → ក្រោយពេលសរសេរ ឬគូសចប់ → ចុចពាក្យថា Done ជាការស្រេច៕

មតិយោបល់