ព័ត៌មានបច្ចេកវិទ្យា

កាន់តែពិសេស! WhatsApp បើកឱ្យលោកអ្នកចែកចាយឯកសារប្រភេទអ្វីក៏បាន

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់ WhatsApp ហើយវាក៏ជាព័ត៌មានថ្មីមួយ ដែលអាចទាក់ទាញឱ្យមានការប្រើប្រាស់កម្មវិធីហៅទូរសព្ទ និងផ្ញើសារឆ្លងឆ្លើយតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន Facebook មួយនេះកាន់តែច្រើនឡើងផងដែរ។

តាមរយ:មុខងារទើបបន្ថែមថ្មី លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់កម្មវិធី WhatsApp ទាំងនៅលើទូរសព្ទ​ដៃប្រភេទ Android, iOS, ឬ Windows Phone និងលើប្រព័ន្ធកុំព្យូទ័រ ដើម្បីចែកបន្តឯកសារប្រភេទណាក៏បាន ដោយសេរី ជាមួយទំហំអតិបរមា ១០០ MB ដែលនេះគឺខុសពីមុន ដែលវា​អនុញ្ញាត​ឱ្យធ្វើការចែកបន្តបានតែឯកសារប្រភេទការិយាល័យ រូបភាព និងវីដេអូ ប៉ុណ្ណោះ។

កាន់តែផ្តល់អត្ថប្រយោជន៍ជាងទៅទៀតនោះគឺ វាអនុញ្ញាតឱ្យលោកអ្នកផ្ញើឯកសារប្រភេទជាឯកសារកម្សាន្តដែលមិនមានការបំព្រួញរហូតដល់ទំហំ ១០០ MB។ ដូច្នេះ អ្នកប្រើប្រាស់គ្រប់រូបអាចផ្ញើរូបថត-វីដេអូក្នុងកម្រិតគុណភាពខ្ពស់ទៅអ្នកដទៃ សម្រាប់គោលបំណងអ្វីមួយបានដោយសេរី និងដោយសម្ងាត់ថែមទៀតផង៕

សូមចុចត្រង់នេះដើម្បីទាញយកកម្មវិធីទៅដំឡើងប្រើ (iOS, Android, Windows Phone, Windows)

មតិយោបល់