ផ្ទះ ព័ត៌មានបច្ចេកវិទ្យា សុខ សុភមង្គល៖...

សុខ សុភមង្គល៖ ការប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព នៅពេលណាយើងដឹងពីការប្រើវាបានត្រឹមត្រូវ

0

លោក សុខ សុភមង្គល គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនសរសេរកូដ Codingate ដែលបានចាប់បង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ហើយបានក្លាយជាម្ចាស់ជ័យលាភីសហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ផ្នែកបច្ចេកវិទ្យា ក្នុងឆ្នាំ ២០១៦។

មានដើមកំណើតក្នុងខេត្តសៀមរាប និងបានសិក្សាមុខជំនាញផ្នែកព័ត៌មានវិទ្យានៅឯសកលវិទ្យាល័យ ប៊ៀល​ប្រាយ ក្រុងសៀមរាប ក្នុងឆ្នាំ ២០០៩ លោកបានជាប់អាហារូបករណ៍ទៅសិក្សានៅឯសាធារណរដ្ឋឆែក ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា ហើយបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ ២០១២។

បន្ទាប់មក មង្គល ក៏បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Codingate មួយឡើង ដោយឋិតនៅត្រឹមជាក្រុមហ៊ុនប្រភេទ Startup ប៉ុណ្ណោះ ប៉ុន្តែ ក្នុងរយ:ពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ នាយកប្រតិបត្តិវ័យក្មេងរូបនេះ បានប្រែក្លាយ Codingate ទៅជាក្រុមហ៊ុន IT មួយពេញលក្ខណ: ដោយមានបុគ្គលិកបម្រើការរហូតដល់ជាង ៣០ នាក់។

មតិយោបល់